កំពង់ធំ៖ លោកព្រឹម រដ្ឋា អតីតអភិបាលស្រុកស្ទោង បន្ទាប់មកជានាយករដ្ឋបាលខេត្តកំពង់ធំ ក្រោយពីថ្នាក់ ដឹកនាំបានឃើញនូវ ស្នារដៃល្អ ក្នុងការបំរើវិស័យសាធារណៈ និងការងារបំរើប្រជាពលរដ្ឋ ដោយមានការតស៊ូ អំណត់អត់ធ្មត់ និងមានលក្ខណៈសម្បត្តិ មានសមត្ថភាពស័ក្កិសមជាថ្នាក់ដឹកនាំ ទើបរាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក ព្រឹម រដ្ឋាជាអភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ពិធីប្រកាសតែងតាំងអភិបាលរងខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ និងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយ្រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ប្រតិភូអមដំណើរ រួមជាមួយឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កងកម្លាំងទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ ចូលរួមសម្តែងអបអរសាទរ លោក ព្រឹក រដ្ឋា ជាអភិបាលរងខេត្តកំពង់ធំយ៉ាងច្រើនកុះករ។
ឯកឧត្តម សុខ លូន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ បានសម្រេចសមិទ្ធិផលធំៗ ដូចជាបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងធនធានមនុស្ស បង្កើនអភិវឌ្ឍន៍សមត្ថភាពមន្រ្តី ឲ្យក្លាយ ជាមន្រ្តីមានគុណភាព និងគុណផលការងារ ផ្តល់ភាពងាយស្រួល ក្នុងការទទួលសេវាសាធារណៈ តាមរយះ បង្ខិតសេវាសាធារណៈឲ្យគៀគនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើតច្រកចេញចូលតែមួយ លុបបំបាត់អំពើពុករលួយ និងការរំលោភ អំណាច មានការឆ្លើយតបទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ធំ បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ បទបញ្ជា សេចក្តីសម្រេច សេចក្តីណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ។

បន្ទាប់ពីលោក ព្រឹម រដ្ឋា បានប្តេជ្ញាចិត្តរួចមក ឯកឧត្តម សក់ សេដ្ឋា កោតសរសើរនិងវាយតំលៃខ្ពស់របស់ រដ្ឋបាលខេត្តកំពង់ធ ដែលបានខិតខំការងារគ្រប់គ្រង់ និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ និងណែនាំនិងផ្តាំផ្ញើរ ឲ្យមន្រ្តីរាជការទាំងអស់ យកចិត្តទុកដាក់ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ បន្ថែមទៀត ជម្រុញឲ្យមានច្រកចេញចូលតែមួយ ក្នុងការធានាបាននូវសេវា

សាធារណៈជូនប្រជាពលរដ្ឋ និងត្រូវរួមគ្នាបន្តគ្រប់គ្រង់បញ្ហាដ៏សំខានរឿងសន្តិសុខ ទី២ គឺរួមគ្នាពង្រឹងរឿងការកែទម្រង់វិមជ្ឈការ និង សហមជ្ឈការ ដែលកើតចេញពីយុទ្ធសាស្រ្តចតុកោណរប់រាជរដ្ឋាភិបាល ដែលមានសម្តេអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ខេត្តកំពង់ធំបច្ចុប្បន្នត្រូវបានពឹងផ្អែកផ្នែកវិស័យទេសចរណ៍មួយចំនួន បន្ទាប់ពីប្រាសាទសំបូរព្រៃគុគ ចូលជាសម្បត្តិបេតិកភ័ណ្ទពិភពលោក ដូច្នេះត្រូវការពារគ្រប់គ្រង់ឲ្យបាននូវបញ្ហាសន្តិសុខ ចរាចរណ៍ បទល្មើសចោរលួច ចោរប្លន់ និងបញ្ហាជួយដូរគ្រឿងញៀន កុំឲ្យមាននាំឲ្យប៉ះពាល់ កិត្តិយស និងមុខមាត់ប្រទេសជាតិ នាំឲ្យខ្សតខ្សោយភ្ញៀវទេសចរណ៍ ។
ដោយ ប៊ុន រដ្ឋា






































