ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់រទេះរុញជូនដល់អតីត​យុទ្ធ​ជន នគរបាល​ចូល​និវត្តន៍​​ធ្លាក់​ខ្លួន​ពិការ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការងសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះប្រគល់រទេះរុញ រួមទាំងថវិកា មួយចំនួនដល់ អតីតយុទ្ធជនពិការ លោក​អនុ​សេនីយ៍​ឯក​យឹម​ សាវុធ​ អាយុ​៦០​ ឆ្នាំ ជា​មន្ត្រី​នគរ​បាល​ចូល​និវត្តន៍​ ហើយ​មាន​ជម្ងឺ​ឡើង​សម្ពាធ​ឈាម​បណ្តា​លឲ្យស្លាប់​មួយចំហៀងខ្លួន​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០​១៨​ កន្លង​មក​ថ្មីៗ​នេះ​ ស្ថិតនៅ​ ឃុំ​ក្រវ៉ា​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ។

រទេះរុញសម្រាប់ជនពិការមួយគ្រឿង និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល បានផ្តល់រទេះរុញមួយគ្រឿង តាមរយះឯកឧត្តម ហ៊ុន ម៉ាណែត ជូនលោក យឹម​ សាវុធ អតីតជានាយរងប៉ុស្ត៍រដ្ឋបាល នៃអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ​ បន្ទាប់​ពី​គាត់​បាន​ចូល​និវត្តន៍​នៅ​ថ្ងៃទី​១០​ ខែ​មិនា​ឆ្នាំ​២០១៧ក៏បានធ្លាក់ខ្លួនពិការ និងបានសំណូមពរសុំ រទេះរុញ តាមរយះ​ សមាគម​អតីត​យុទ្ធ​ជន​ស្រុក​បារាយណ៍​  ​សម្រាប់​ជាយាន្តជំនិះងាយស្រួលក្នុងការធ្វើដំណើរនៅក្នុង​ភូមិ​ ។

ឈ្មោះយឺម សាវុធ បច្ចុប្បន្នរស់នៅភូមិលាវឃុំក្រវ៉ាស្រុកបារាយណ៍ មានប្រពន្ធឈ្មោះអ៊ុជ ញ៉ែ អាយុ54 មានកូនក្នុងបន្ទុកចំនួន2នាត់ស្រី១ នាក់ អតីតចូលបំរើកនគរបាល នៅថ្ងៃទី០៥ខែ ០៣ ឆ្នាំ ១៩៨១ នៅអធិការនគរបាលស្រុកបារាយណ៍ឋានៈអនុសេនីយ៍ឯក មានឈឺជម្ងឺលើសសម្ពាធឈាមបណ្ដាលឲ្យស្លាប់មួយចំហៀងខ្លួន ពុំអាចនិយាយបាន  បច្ចុប្បន្នគាត់បានទទួលប្រាក់បៀវត្សប្រចាំខែចំនួន 1,130,000រៀល។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានឆ្លើយតប និងដោះស្រាយតាម​សំណូមពរ​​  នៅ​រសៀល​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​ដឹក​នាំ​សហការី​យក​រទេះរុញ​មួយ​គ្រឿង​​ ទៅ​ផ្តល់​ជូន លោក យឹម​ សាវុធ និងបាន​ឧបត្ថម្ភ​​ថវិកា​ចំនួន​ ២០០​,០០០​ រៀល ផងដែរ​ ។

ដោយ  ប៊ុន រដ្ឋា