ប្រជាពលរដ្ឋរីករាយអប់អររដ្ឋបាលសាលាខេត្តកំពង់ធំប្រារព្វពិធីបុណ្យអុំទូកបណ្តែតប្រទីបក្នុងដងស្ទឹងសែន

0

កំពង់ធំ៖ បើទោះបីជាទឹកតាមបណ្តោយដងស្ទឹងសែន បន្តស្រកចុះយ៉ាងណាក្តី ដើម្បីភាពសប្បាយរីករាយ និងពិធីអប់អរសាទរ បុណ្យអុំទូក បណ្តែតប្រទីប តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទាំង​មូល ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមកំសាន្ត ក៏រដ្ឋបាលសាលាខេត្តកំពង់ធំ បានប្រឹងប្រែងរៀបចំ ពិធីបុណ្យអុំទូកបណ្តែតប្រទីប ប្រចាំឆ្នាំ ២០១៨ ដើម្បីឲ្យបងប្អូនទទួលនូវភាពសប្បាយរីករាយផងដែរ។

មុនឈានដល់ការប្រណាំទូក នៅក្នុងដងស្ទឹងសែន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុម ការងារ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ឋ ចុះសួរសុខទុក្ខដល់ ចំណុះជើងទូក ដែលបានអញ្ជើញមកពីស្រុក ក្រុងមួយចំនួន នៅក្នុងខេត្តកំពង់ធំ ដើម្បីត្រៀមប្រណាំដណ្តើមយកជ័យលាភី នារសៀលថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ។

ក្នុងឳកាសសំណេះសំណាលជាមួយចំណុះជើងទូក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលបានថែរក្សាទំនាមទំលាប់ប្រពៃណីខ្មែរតាំងពីដូចតាំដែល បានកើតចេញពីទាហានជើងទឹកនាសម័យដើម និងបានរៀបចំពិធីប្រណាំងទូកតៗគ្នាពីជំនាន់មួយ ទៅជំនាន់មួយ ដើម្បីរំលឹកគុណបុព្វបុរសខ្មែរ និងសូមអរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង ដែលចូល ចិត្តវិស័យកីឡា និងមានទឹកចិត្តជាអ្នកកីឡា តស៊ូលុះដល់ទីបញ្ចប់ដើម្បីយកឈ្នះចាញ់គោរពតាមលក្ខខណ្ទ ច្បាប់របស់កីឡាករ។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសម្តែងនូវការព្រួយបារម្ភណ៍ ពីបញ្ហារស់នៅ និងការប្រកបមុខរបរចិញ្ចឹម ជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើរឲ្យបងប្អូន ក្មួយ យុវជន យុវនារីទាំងអស់ ស្រឡាញ់អាយុជីវិត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោគ បើបរម៉ូតូពាក់មួកសុវត្តិភាព បើកបររថយន្តដាក់ខ្សែក្រវ៉ាត់ និងត្រួត ពិនិត្យបច្ចេកទេសយាន្តឲ្យមានគុណភាពល្អ ងាយស្រួលក្នុងការបញ្ជារយានយន្ត ប្រកបដោយសុវត្តិភាព ដើម្បី បញ្ជ្រៀសអាត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលជាមេរោគដ៏កាចសាហាវជាងមេរោគអេដ៍ ខណៈពេលបច្ចុប្បន្ន កំពុងតែឆក់យកអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅពេលដែលបងប្អូនខ្វះការប្រុង​ប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍។

ឯកឧត្តម សុខ លូ បានបន្តថា ក្រៅពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយទៀត ដែលបានកើត ឡើងនៅក្នុងសហគមន៍ និងតាមមូលដ្ឋាន បានបង្វក់ស្មារតី ធ្វើឲ្យបាត់បង់អនាគត់ បំផ្លាញ់កិត្តិយស់ បំផ្លាញ ប្រព័ន្ឋសរសៃប្រសាតខួរក្បាល ឲ្យក្លាយទៅជាមនុស្សមិនអាចគ្រប់គ្រង់សតិខ្លួនឯងបាន និងឈានដល់ ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ នីងជាច្រើនករណីទៀត គឺបណ្តាលមកពីគ្រឿងញៀន ដូច្នេះយើងត្រូវរួមគ្នា ទប់ស្កាត់ការពារ និងរាយការណ៍ជូនសមត្ថកិច្ច នូវសកម្មភាពជួញដូរគ្រឿងញៀន ដើម្បីចាត់វិធានការបាន ទាន់ពេលវេលា ។

ដោយ  ប៊ុន  រដ្ឋា