លោកលាង សួគ៌ ត្រូវបានប្រកាសចូលកាន់មុខតំលែងប្រធានសាលាដំបូងខេត្តកំពង់ធំជំនួសលោក ឃន សុកល

0
????????????????????????????????????

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងនៅក្នុងពិធី ប្រកាសផ្ទេរនិងចូលកាន់មុខតំលែងប្រធានសាលាដំបូងខេត្តកំពង់ធំ ថាសេចក្តីសុខ របស់គ្រួសារយើង គឺជាសេចក្តីសុខរបស់ប្រជាពលរដ្ឋ និង ត្រូវធ្វើយ៉ាងណា រួមគ្នាកាត់បន្ថយការឈឺចាប់របស់រាស្រ្តឲ្យនៅតិចបំផុត ដោយក្តីយុត្តិធម៌ សមធម៌ នៃប្រព័ន្ឋតុលាការ ​និងសុំឲ្យលោកប្រធានតុលាការថ្មី ខិតខំយកចិត្តទុកដាក់ បន្តការអនុវត្តចាត់ការសំណុំរឿងបន្តឲ្យបានឆាប់រហ័ស បន្តពីលោកប្រធានចាស់។

លោក ឃន សុកល អតីត ប្រធានសាលាដំបូងកំពង់ធំ ត្រូវបានផ្ទេរមុខតំលែងអោយមកបំរើការងារនៅជា ប្រធានសាលាដំបូងខេត្តឧត្តមានជ័យ លោក  លាង សួគ៌ អតីតប្រធានសាលាដំបូងប៉ៃលិន ត្រូវបានផ្ទេរមុខតំលែងអោយមកបំរើការងារនៅជា ប្រធានសាលាដំបូងខេត្តកំពង់ធំ ពិធីប្រកាសត្រូវបានធ្វើឡើង នៅ សាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។

ពិធីប្រកាស់លោក លាង សួគ៌ ជាប្រធានសាលាដំបូងខេត្តកំពង់ធំ ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តធម៌ ជាអធិបតីភាព និង លោក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងអ្នកមុខ អ្នកការ មន្រ្តីរាជការ ប្រតិភូអមដំណើរ និងប្រធានអនុប្រធានមន្ទីរជុំវិញខេត្តចូលរួមយ៉ាងអធឹកអធ័ម ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា សូមឲ្យតុលាការកាត់ក្តីចាញ់ឬឈ្នះឲ្យមាន ភាពយុត្តិធម៌ ឲ្យគាត់បានទទួលអ្វីដែលគាត់បានធ្វើ តែបើអ្នកឈ្នះទៅជាចាញ់ អ្នកចាញ់ទៅជាឈ្នះ គឺត្រូវ​បានគេស្រែកយ៉ាងខ្លាំង ការដែលយល់ច្រឡំកន្លងមកគឺ ស្ថាប័នអាយ្យការ គឺជាអភិបាលខេត្តម្នាក់អញ្ចឹង គ្រប់គ្រង់ មន្រ្តីអនុវត្តច្បាប់ទាំងអស់ គឺមិនពិតទេ ស្ថាប័នអយ្យការគឺជា ស្ថាប័នអនុវត្តច្បាប់ ជាសេនាធិការឲ្យប្រ ធានគណបញ្ជាការឯកភាពខេត្ត អភិបាលខេត្តជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ពុំមានកិច្ចការណា ដែលមិនសហការគ្នាទេ នេះជាការបញ្ជាក់ឲ្យមន្រ្តីនគរបាលយុត្តិធម៌បានដឹង ការធ្វើឲ្យគ្មានបំណងអ្វីក្រៅពី ផ្តល់គោលជំហរជូនប្រជាពលរដ្ឋទេ ។

ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តធម៌ បានមានប្រសាសន៍ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចសហការរវាងរដ្ឋបាលខេត្តកំពង់ធំ និងស្ថាប័នអាយ្យការនៃសាលាដំបូងខេត្តបានទទួល​លទ្ធផលល្អ នូវសកម្មភាពអភិបាលកិច្ច លើកំណែទម្រង់ជាច្រើនយ៉ាង ដែលមានការពាក់ព័ន្ឋគ្នានិង ប្រព័ន្ឋ​យុត្តិធម៌ គឺជាភារកិច្ចសំខាន់បំផុតរបស់ ក្រសួងយុត្តធម៌ ថ្នាក់ដឹកនាំមន្រ្តីរាជការ តុលាការ គ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែង បំពេញការងារយ៉ាងសកម្ម ដើម្បីបំរើសេវាកម្មស្រាវជ្រាវ ដោះស្រាយ និងការកាត់ក្តីយ៉ាង យុត្តធម៌ ប្រកបដោយប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ ដោយមិនគាត់ពីការនឿយហត់ ទោះបីជួបនូវឧបស័គ្គ​លំបាកបែបណាក៏ដោយ ក៏ក្រសួងយុត្តិធម៌បានព្យាយាម រៀបចំប្រព័ន្ឋតុលាការ ឲ្យកាន់តែមានប្រសិទ្ធិភាព និងជោគជ័យជាបន្តបន្ទាប់ និងសង្ឃឹមយ៉ាងមុតមាំ ការប្តេជ្ញាចិត្តរបស់លោកប្រធានសាលាដំបូង ដែលទើប​តែនឹងទទួលតំណែងថ្មី និងមានស្មារតីខិតខំយកចិត្តទុកដាក់ ព្យាយាមបំពេញភារកិច្ចអស់ពីកម្លាំងចិត្តកាយ របស់លោក លោកស្រី ចៅក្រមព្រះរាជអាជ្ញា នៅសាលាដំបូងខេត្តកំពង់ធំ រួមទាំងការជួយសហការល្អ ពីស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ឋនានា និងជួយឲ្យការងាររបស់សាលាដំបូងខេត្តកំពង់ធំ នៅកម្ពុជា ដើរទៅមុខដោយរលូន សុក្រឹតជាទីមោទន។

ដោយ  ប៊ុន  រដ្ឋា