ឃុំខ្លួនមនុស្សប្រុសស្រី៩នាក់បុគ្គលិកក្រុមហ៊ុន DUVERA KITCHEN Cambodiaបោកតាមទូរស័ព្ទថាត្រូវរង្វាន់ត្រូវបានដាក់ ពន្ឋនាគារហើយ

0

កំពង់ធំ៖ បុគ្គលិកក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia ក្រោយពីតុលាការខេត្ត កំពង់ធំរកឃើញនូវកំហុស បានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងត្រូវបានឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន ៩ ដាក់ពន្ឋនាគារខេត្តកំពង់ធំ ក្នុងចំនោម១២ដែល៣នាក់រត់គេចខ្លួន តាមការស្រាវជ្រាវ បុគ្គលិកក្រុមហ៊ុនឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia នៅទូទាំងប្រទេសមាន២៩នាក់  ក្នុងនោះមានជនបរទេសជាម្ចាស់ក្រុមហ៊ុនជនជាតិម៉ាឡេស៊ី ដោយបានចោទតាមមាត្រាច្បាប់ ៣៧៩ .៣៨០ពីបទឆបោក និងមាត្រា ៣៨៣ ចោទពីបទរំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយ មកលើជនរងគ្រោះ។

សូមបញ្ជាក់ផងដែរថា កាលរសៀលថ្ងៃទី៥ ខែវិឆ្ឆិការ ឆ្នាំ ២០១៨ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ធំ រួមជាមួយលោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន ចុះឃាត់ខ្លួន និផ្អាកការធ្វើសកម្ម​ភាព របស់បុគ្គលិកក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia ដែលបានធ្វើសកម្មភាព ខលតាមទូរស័ព្ទ ទៅប្រជាពលរដ្ឋទូទៅក្នុងខេត្តកំពង់ធំ ថាត្រូវរង្វាន់ដើម្បីឲ្យប្រជាពលរដ្ឋចូលមកបើកយក ផូវើបេង Power Beng ដែលជារង្វាន់ ដែលជាល្បិចកលបញ្ឆោតឲ្យចូលធ្នាក់ដើម្បីបង្ខំឲ្យទិញទំនិញរបស់គ្នា ដែលមានតំលៃមួយឈុតជាង៣០០០ដុល្លា ការបង្ខំឲ្យទិញនេះ គឺមិនអោយជនរងគ្រោះពិភាគក្សាជាមួយ ក្រុមគ្រួសារ ឬទូរស័ព្ទឡើង ស្ថិតសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស  នៅជាន់ទី១ ក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ  បានឲ្យដឹងថា ក្រោយពីបានសួរនាំបុគ្គលិកទាំង៧ នាក់បានស្រាវជា្រវរកឃើញ ភាពមិនប្រកតីនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី និងជនជាតិ ម៉ាឡេស៊ី ចំនួន១០នាក់ ក្នុងនោះមានឈ្មោះ ជូ ថារ៉ែន ភេទស្រី អាយុ២៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិជ្រោយអំពិល ឃុំក្បាលកោះ ខណ្ទច្បាអំពៅ ក្រុងភ្នំពេញ ទី២ ឌិន ស៊ីណាត ភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរ រស់ នៅភូមិ៣២ ឃុំតាអង ស្រុកចំការលើ ខេត្តកំពង់ចាម ទី៣ ឈ្មោះ សុត ឌៀប ភេទស្រី អាយុ២២ឆ្នាំ ជនជាតខ្មែរ រស់នៅភូមិត្រពាំទន្លេ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ ទី៤ ហូសេន ហាន់ទី ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិឡឥដ្ឋ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ទី៥ ហូសេន រ៉ូបី ភេទស្រី អាយុ ២៧ឆ្នាំ ទី៦ ហូសេន ស៊ីហ្វាសាន ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំង៣រស់នៅភូមិឃុំជាមួយគ្នា ទី៧ គ្រី លីលី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួសលសង្កែ សង្កាត់ទួលសង្កែរ ភ្នំពេញ ទី ៨ យឹន វ៉ៃជិន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង ខណ្ទចំគារមូន ភ្នំពេញ ទី ៩ អ៊ុង ជុងវី ភេទ ប្រុសអាយុ ៣៨ឆ្នាំជនជាតិម៉ាឡេស៊ី រស់នៅក្រុងភ្នំពេញ ទី១០ ឈ្មោះ ចូ សាលីន សុនដា ភេទស្រី ជនជាតិ ឥណ្ឌូនេស៊ី  និងឈ្មោះ ហេង សុ ធា ភេទស្រី ជនជាតិខ្មែរ កំពុងរត់គេចខ្លួន ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ  បានបញ្ជាក់ថា ក្នុងចំណោមឃាត់ខ្លួនជនសង្ស័យទាំងអស់មានខ្មែរ៨នាក់ និងជនជាតិ២នាក់ ដោយចោទលើឈ្មោះ ចូសាលីន សុនដា ភេទស្រី សញ្ញាតិឥណ្ឌូនេស៊ី ពីបទឆបោក និងចោទឈ្មោះ អ៊ុង ជុងវី ភេទប្រុស និង ឈ្មោះ ថូ ស៊ិកយាន ជនជាតិម៉ាឡេស៊ី ពីបទផ្តើមគំនិតក្នុងអំពើឆបោកឬល្ងង់ខ្លៅ ក្នុងនោះព្រះរាជអាជ្ញា

បាន បង្កកលុយក្នុងធានាគារបានជិត៣ ម៉ឺនដុល្លាស្រាវជ្រាវឃើញមានលុយក្នុងគណនេយ្យ ក្នុងធានាគារ ជាង១៥ម៉ឺនដុល្លា និងបានបង្កកលុយទាន់ក្រោយពីក្រុមហ៊ុនព្យាយាមដក សល់ជិត៣ម៉ឺនដុល្លា មិនឲ្យធ្វើសកម្មភាពដក ។

តាមចម្លើយសារភាពរបស់ ជនសង្ស័យដែលជាបុគ្គលិក ក្រុមហ៊ុន បានបញ្ជាក់ ខ្លួនបានធ្វើការថ្នាក់ដឹកនាំ ទាក់ទងឲ្យអតិថិជនចូលមកកន្លែងដាក់តាំងសម្ភារៈដាក់ ដោយជំហានដំបូងគឺធ្វើការណែនាំ ពីអត្តប្រយោជន៍ របស់ផលិតផល បន្ទាប់មកគឺចាប់រង្វាន់ មានការបញ្ចុះតំលៃតាមសន្លឹកឆ្នោត ដែលតម្រូវឲ្យជនរងគ្រោះដែល មានអាយុចាប់ពី ៣០ឆ្នាំទៅ៧០ឆ្នាំ ទិញផលិតផលផ្សេងៗ ដូចជាកំរាលម៉ាស្សា ឆ្នាំងអគ្គិសនី ក្បាលចំម្រោះ ទឹកស្អាត និងគ្រឿងអីឡិចទ្រនិចជាច្រើនមុខទៀត ដែលតំម្រូវឲ្យទិញគូបគ្នា ៤ទៅ ៥មុខ ដែលមានតំលៃ៣០០០ដុល្លា ។

ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ និងទូទាំងប្រទេស បានកោតសរសើរ ចំពោះចំណាត់ការរបស់ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងកម្លាំងអធិការក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបាន ចាត់វិធានការជាមួយនឹងក្រុមហ៊ុន បោកប្រាស់តាមទូរស័ព្ទ ដោយប្រើល្បិចបញ្ជោតឲ្យជនរងគ្រោះមកទទួល យក ផូវ័របែង ខណៈពេលដែលល្បិចបោកប្រាស់ប្រជាពលរដ្ឋនេះ បានធ្វើសកម្មភាពយ៉ាងផុសផុលនៅទូ ទាំងប្រទេស និងសំណូមពរឲ្យសមត្ថកិច្ចទូទាំង ២៥ ខេត្តក្រុង បន្តអនុវត្តវិធានការចំពោះក្រុមហ៊ុនឆបោក ដើម្បីទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋរងគ្រោះបន្តទៀត ។

ដោយ  ប៊ុន រដ្ឋា