កំពង់ធំ ៖ មន្រ្តីរាជការកងកម្លាំងទាំង៣ប្រភេទសិស្សានុសិស្ស បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៦៥ ៩វិច្ឆិកាឆ្នាំ ១៩៥៣ និង៩ វិច្ឆិកាឆ្នាំ២០១៨ ដើម្បីរំលឹកគុណព្រះបរមរតនកោដ្ឋជាក្សត្រមួយព្រះអង្គដែលមានគុណបំណាច់ដ៏ឧតុង្គឧត្តមដោយបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងនាទសវត្សទី៥០ជូនប្រជារាស្ត្រខ្មែរ និងរំលឹកគុណកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីដោយបុព្វហេតុការពារជាតិមាតុភូមិ ក្នុងសម័យសង្រ្គាម នៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការកំពង់ធំ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងជាថ្ងៃទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាក្សត្រមួយព្រះអង្គដែល មានគុណបំណាច់ដ៏ឧតុង្គឧត្តមដោយ ព្រះអង្គបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតមក ដល់ពេលនេះ គ្រប់៦៥ឆ្នាំ ដែលប្រទេសកម្ពុជាទទួលបាននូវឯករាជ្យ រហូតមកដល់សព្វថ្ងៃ ដែលបានផ្តើមចេញពីគុណូបការៈរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាខួបបុណ្យឯករាជ្យជាតិជារៀងរាល់ឆ្នាំ និងបានរំឭកអំពីព្រះមហាករុណាទិគុណប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះអង្គដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី និងក្តីក្សេមក្សាន្ត។

ឯកឧត្ត សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល បានបន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមនេះក្នុងគោល មាគ៌ាដ៏ត្រឹមត្រូវក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន ដោយនាំមកនូវស្ថេរភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស និងបាន កោតសរសើរ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និងមេបញ្ជាការ មេបញ្ជាការងទាំងអស់ ដែលបានខិតខំរៀបចំឲ្យមាន ការប្រារព្វពិធីបុណ្យឯករាជជាតិ ដែលមានការអភិវឌ្ឍន៍ជាលំដាប់ តាំងពីដើមឡើយនៅទីនេះ យើងដើរមានដីជាប់ផុង មកដល់ពេលនេះ បានរៀបចំបានល្អ និងបន្តកែលម្អទីនេះឲ្យក្លាយជារមណីយដ្ឋាន ឲ្យក្លាយជាកន្លែងទេសចរណ៍ ដូចប្រទេសរីកចម្រើនមួយចំនួនកណ្តាលទីក្រុង គេមានកន្លែងសម្រាប់អានសៀវភៅដែលជាកន្លែងស្ងប់ស្ងាត់។
ដោយ ប៊ុន រដ្ឋា
















































