ក្មេងប្រុសម្នាក់ត្រូវរានទេវតារំលំសង្កត់លើស្លាប់យ៉ាងអាណោចអាធម្ម

0

កំពង់ធំ÷ក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអាធម្ម កាលពីវេលាម៉ោង១៥និង៣០នាទីថ្ហៃទី១៥ខែវិច្ឆិការឆ្នាំ២០១៨ត្រូវនិងថ្ងៃសុក្រ៩កេីតខែកក្តិកឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ២៥៦២ត្រូវថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨
នៅចំណុចមុខផ្ទះ(រងក្មេងរងគ្រោះ)ក្នុង ភូមិ​បន្ទាយយមរាជឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំ។
កុមារ​រង​គ្រោះឈ្មោះម៉ៅ គីម​ព ភេទប្រុសអាយុ៦ឆ្នាំជនជាតិខ្មែរទេីបបានរៀនថ្នាក់ទី១ ឪពុកឈ្មោះម៉ៅ ធារីអាយុ៣៦ឆ្នាំមុខ ម្តាយឈ្មោះគង់ ធារិន​ អាយុ​ ៣២ឆ្នាំ នៅភូមិបន្ទាយយមរាជឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំ។
តាមការបំភ្លឺពីម្តាយក្មេងរងគ្រោះអោយដឹងថាមុនពេលកេីតហេតុប្តីគាត់ទៅធ្វេីការនៅកំពង់ថ្មខ្លួននៅផ្ទះជាមួយកូនៗកំពុងរៀបចំរបស់របរលក់ដូរ(លក់គ្រឿងសំណង់)ដោយ​មិនបានដឹងថាកូនទៅលេងក្បែររានទេវតាក្បែររបងខាងត្បូងផ្ទះក៏បានលឺសំលេងប្រាវភ្លាមនោះក៍ស្ទុះទៅមេីលឃេីញកូនខ្លួនត្រូវរានទេវតារលំសង្កត់លេី បណ្តាលរបួសធ្ងន់ក៏បានតេទូរស័ព្ទហៅប្តីនិងអ្នកជិតខាងមកជួយមេីលឃេីញត្រូវរបួសខ្លាំងលេីក្បាលក៏បានយកកូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយសន្ទុក ពេលដល់គ្រូពេទ្យថាសភាពរបួសធ្ងន់ក៏រៀបចំដាក់ឡានយកទៅព្យាបាលឯភ្នំពេញ ចេញដំណេីរតាមផ្លូវដល់ចំណុចរំលងក៏ផុតដង្ហេីមតាមផ្លូវក៏បានយកសពកូនមកផ្ទះវិញ។
ក្រោយដឹងពត៏មានជំនាញនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកបានសហការណ៍ជាមួយលោកនាយប៉ិស្តិប្រាសាទចុះដល់កន្លែងកេីតហេតុ ដេីម្បីពិនិត្យទីកន្លែងកើតហេតុនិងសាកសព កាពិនិត្យយេីងឃេីញនៅលេីផ្ទៃមុខនិងលេីក្បាលសាកសពមានស្នាមជាំនិងហេីម(ធ្ងន់ធ្ងរ)។ក្រោយពិនិត្យចប់បានប្រគល់សាកសពជូនសាច់ញាតិយកធ្វេីបុណ្យតាមប្រពៃណី។