ប៉ូលិស​ថៃ​ប្ដេជ្ញា​បោសសម្អាត​ក្រុម បាតុករ​នៅ​សបា្ដហ៍​ខាងមុខ​

0

​កាលពី​ថ្ងៃទី​១៦​កុម្ភៈ អគ្គនាយក​ម​ជ្ឈ មណ្ឌល​ការពារ​សន្ដិភាព​និង​សណ្ដាប់ធ្នាប់ ថៃ លោក Chalerm Yubumrung បាន ប្រកាសថា មជ្ឈមណ្ឌល​របស់លោក​នឹង ប្រើប្រាស់​កម្លាំង​ប៉ូលិស​ជា​ទ្រង់ទ្រាយ​ធំ បោសសម្អាត​ក្រុមបាតុករ និង​រុះរើ​របាំង ឃាំង​ផ្លូវ​នៅ​៥​កន្លែង​ដែល​ក្រុមបាតុករ ដឹកនាំ​ដោយ​គណៈកម្មការ​កែទម្រង់​ប្រជា ធិបតេយ្យ​ប្រជាជន PDRC ។ ​មានប្រសាសន៍​តាម​កញ្ចក់​ទូរទស្សន៍ លោក Chalerm Yubumrung បាន បញ្ជាក់ថា នឹង​គ្មាន​ការពិភាក្សា​ណាមួយ ជាមួយ​ក្រុមបាតុករ​ទៀ​ត​ឡើយ ដោយ សារ​តែ​ការពិភាក្សា​កន្លងមក មិន​ទទួល បាន​ជោកជ័យ ។ លោក​ក៏បាន​បញ្ជាក់ ផងដែរ​ថា គម្រោង​ខាងលើ​នឹង​ពិភាក្សា យ៉ាង​ល្អិតល្អន់ ដើម្បី​បញ្ចៀស​ការប៉ះទង្គិច ដោយ​ហិង្សា​ជាមួយ​ក្រុមបាតុករ ។ ​

លោក​បន្ដទៀតថា តំបន់​ដែល​ត្រូវ រៀបចំ​ឡើងវិញ​នោះ មាន​តំបន់​ជុំវិញ អគារ​រដ្ឋាភិបាល និង​ស្ពាន Orathai ស្ពាន Chamaimaruchet ក៏ដូចជា​មហា វិថី​មួយចំនួន​ផ្សេងទៀត ដែល​បាតុករ​បាន គ្រប់គ្រង​រយៈពេល​កន្លងមក ។ ក្រៅពី នេះ ប៉ូលិស​ក៏​នឹងត្រូវ​រំសាយ​ក្រុមបាតុករ នៅ​ជុំវិញ​ក្រសួង​ថាមពល​ដោយសារតែ បាតុករ​បាន​បង្ក​ការរំខាន​ប៉ះពាល់​យ៉ាង ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពល រដ្ឋ ។ ​

ក្នុងពេល​ជាមួយគ្នានេះ មជ្ឈមណ្ឌល ការពារ​សណ្ដាប់ធ្នាប់​ជាតិ​ថៃ បាន​កោះ ហៅ​បុគ្គល​សំខាន់ៗ​ចំនួន​១៣៦​រូប​ដែល បាន​គាំទ្រ​និង​ផ្ដល់​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល ធ្វើបាតុកម្ម​កម្ល​ង​មក ដែលជា​បាតុកម្ម ធ្វើឡើង​ដោយ​ខុសច្បាប់​នោះ ។ ប្រសិន បើ​ស្រាវជ្រាវ​រកឃើញថា​ការគាំទ្រ​ទាំង នោះ ជា​រឿង​ខុសច្បាប់​បុគ្គល​ទាំង​១៣៦ រូប អាច​ត្រូវ​បង្កក​ទ្រព្យសម្បត្ដិ​និង​ផ្ដន្ទា ទោស​ទៅតាម​ច្បាប់ ។​ ​

នៅ​ថ្ងៃទី​១៧​កុម្ភៈ គណៈកម្មាធិការ រៀបចំ​ការបោះឆ្នោត​ថៃ នឹង​ជួបប្រជុំគ្នា ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុងនោះ​មាន​តំណាង រដ្ឋាភិបាល ដើម្បី​ស្វែងរក​ច្រកចេញ​ដល់ វិបត្ដិនយោបាយ​ដែល​បាន​ញ៉ាំ​ញី​ដល់ សន្ដិសុខ​សណ្ដាប់ធ្នាប់​និង​សេដ្ឋកិច្ច​របស់ ថៃ ។ កិច្ចពិភាក្សា​នោះ​ក៏​នឹង​លើកឡើង ពី​ការបោះឆ្នោត​នៅ​២៨​តំបន់​ដែល​មិន ទាន់​បាន​បោះឆ្នោត ដោយសារតែ​គ្មាន បេក្ខភាព​ឈរឈ្មោះ ។

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ បោះឆ្នោត​ថៃ លោក Somchai Sri-suthiyakorn បាន​បញ្ជាក់ថា ការ​ជ្រើស រើស​បេក្ខភាព​១២៥​បន្ថែមទៀត តាម បញ្ជី​បេក្ខភាព​របស់​គណបក្ស ចាំបាច់ ត្រូវតែ​រាប់​សន្លឹកឆ្នោត​នៅ​ការិយាល័យ បោះឆ្នោត​ទាំង​៩៣.៩៥២​កន្លែង ប៉ុន្ដែ មកទល់ពេលនេះ នៅមាន​ការិយាល័យ បោះឆ្នោត​១០.២៨៤​កន្លែង​មិនទាន់បាន បោះឆ្នោត ។unnamed (7) unnamed (9) unnamed (10)