ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សីហ​រតនា​រាម​បាន បញ្ចុះ​បឋមសិលា​កសាង​ព្រះពុទ្ធ​សាង​ពី​ថ្មភក់​ចំនួន​២៨​ព្រះអង្គ​

ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​សីហ​រតនា​រាម ដែល​ស្ថិតនៅ​ភូមិ​ឡូរី សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​ចូលរួម​បញ្ចុះបឋមសិលា កសាង​ព្រះពុទ្ធ​សាង​អំពី​ថ្មភក់​ចំនួន​២៨​អង្គ និង​មាន​ការចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​មក​ពូ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោកជំទាវ និន សា​ផុន ប្រធាន​

គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ។ 
​ការកសាង​ព្រះពុទ្ធ​ដែល​សាង​អំពី​ថ្មភក់​ចំនួន​២៨​ព្រះ​អង្គ​ខាងលើ គឺ​ផ្តើម​កសាងឡើង​ដោយ​ព្រះ​មង្គល​ទិព្វ​លោក​មុនី យ​ន វាសនា ព្រះ​គ្រូសូត្រស្តាំ​វត្ត​សីហ​រតនា​រាម និង​ជា​ព្រះ​បាឡាត់​គុណ​ខេត្ត ព្រះ​ភិក្ខុ​បរម​បណ្ឌិតោ សេង សុ​ក្ខះ និង​ព្រះ​ភិក្ខុ​គម្ភីរ​សារោ ស៊ន ឧត្តម ព្រមទាំង​ព្រះសង្ឃ​គ្រប់​អង្គ អាចារ្យ​គណៈកម្មាការ​ពុធ្ធបរិស័​ទ ចំ​ណុ​ជើងវត្ត និង​ពុទ្ធបរិស័ទ​គ្រប់​ទីកន្លែង ។ 
​ព្រះ​មង្គល​ទិព្ធ យ​ន វាសនា មាន​សង្ឃដិកា​ថា ឧទ្យាន​នេះ​កសាង​លើ​ទីលាន​ទំហំ ២៤៥០​ម​២ និង​ចែក​ជា​២៨​ប្លង់ ហើយ​ក្នុង​១​ប្លង់ តម្លៃ​១៧៨៩​ដុល្លារ ដែល​មកដល់​ថ្ងៃនេះ មាន​សប្បុរសជន ទទួល​កសាង​អស់​ចំនួន​៩​ប្លង់​ហើយ ។ 
​ព្រះ​មង្គល​ទិព្វ បាន​មាន​សង្ឃដីកា បិណ្ឌបាត​ដល់​សប្បុរជន ពុធ្ធបរិស័ទ​គ្រប់​ទិស​ទី មេត្តា​ចាប់កុសល​ក្នុង​ការកសាង ឧទ្យាន​ពុទ្ធ​បទុម ព្រះពុទ្ធ​២៨​អង្គ ក្នុង​វត្ត​សីហ​រតនា​រាម ដើម្បី​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​យល់​ពី​ព្រះពុទ្ធសាសនា ៕  

1 (1) 3 5