អត្ថប្រយោជន៍បន្លែ និងផ្លែឈើ ទទួលទានពពួកបន្លែ ផ្លែឈើ ផ្ទុកវីតាមីន C ដូចជាក្រូច ល្ហុង ផ្កាស្ពៃខៀវ អាចជួយបន្ថយហានិភ័យស្ត្រូក ។ ការសន្និដ្ឋានខាងលើត្រូវបានលើកឡើងក្រោយពេលពួកអ្នកវិទ្យាសាស្ត្រនៅមន្ទីរពេទ្យសកលវិទ្យាល័យ Pontchaillou (បារាំង) តាមដានមនុស្ស ៦៥ នាក់ ត្រូវស្ត្រូក និង ៦៥ នាក់មានសុខភាពល្អ ។ អ្នកចូលរួមស្រាវជ្រាវត្រូវបានត្រួតពិនិត្យកម្រិតវីតាមីន C ក្នុងឈាមដើម្បីពួកអ្នកវិទ្យាសាស្ត្រពិនិត្យមើលទំនាក់ទំនងរវាងវីតាមីន C និងស្ត្រូកហូរឈាមខួរក្បាល ដែលងាយបណ្តាលឲ្យបាត់បង់ជីវិត ។
លទ្ធផលពិនិត្យបង្ហាញថា ក្នុងចំណោមអ្នកចូលរួម ៤១% មានកម្រិតវីតាមីន C ធម្មតា ៤៥% មានវីតាមីន C នៅកម្រិតរីងស្ងួត និង ១៤% ត្រូវចាត់ទុកថា ខ្វះវីតាមីននេះ ។ ពួកអ្នកវិទ្យាសាស្ត្ររកឃើញអ្នកត្រូវស្ត្រូកមានវីតាមីន C នៅកម្រិតរីងស្ងួត ក្នុងពេលអ្នកមានសុខភាពល្អមានកម្រិតវីតាមីន C ធម្មតា ។
"លទ្ធផលរបស់យើងខ្ញុំបង្ហាញថា ខ្វះវីតាមីន C ត្រូវចាត់ទុកជាកត្តាបង្កហានិភ័យសម្រាប់ប្រភេទស្ត្រូកធ្ងន់ធ្ងរនេះដូចជាលើសឈាម ទទួលទានស្រា និងលើសទម្ងន់ក្នុងការស្រាវជ្រាវរបស់យើងខ្ញុំ" អ្នកដឹកនាំការស្រាវជ្រាវ Stephane Vannier អះអាង ។ ការស្រាវជ្រាវមួយចំនួនមុននោះក៏បង្ហាញស្ថានភាពខ្វះវីតាមីន C អាចពាក់ព័ន្ធដល់ជំងឺបេះដូង ៕