Victor Valdes ពិនិត្យ​សុខភាព​និង​ព្រមព្រៀង​ផ្លាស់​ទៅ Monaco

​អ្នក​ចាំទី Victor Valdes នឹង​ធ្វើ​ការពិនិត្យ​សុខភាព​ជា​មួយ​ក្លិប Monaco របស់​បារាំង​នៅ ថ្ងៃ​ពុធ​ក្រោយ ។​
​អ្នកចាំទី​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លិប​អ្នក​មាន​បុណ្យ Barcelona បន្ទាប់​ពី កិច្ចសន្យា​របស់​គេ​ត្រូវបាន​បញ្ចប់​ហើយ​បច្ចុប្បន្ន Valdes នៅ​កំពុង​

ព្យាបាល​របួស​ជង្គង់​នៅឡើយ ដែល​ដោយសា​តែ​របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​នេះ​បាន​ធ្វើឲ្យ​រូបគេ​ខកខាន​មិន​លេង​ក្នុង​ការប្រកួត World Cup នៅ​ប្រទេសប្រេ​ស៊ីល ។​
​កាលពី​ខែ​មុន​មាន​សេចក្តីរាយការណ៍​ជា​ច្រើន​បាន​លើកឡើង​ថា Monaco បានបញ្ចប់​ចំណាប់អារម្មណ៍​របស់​ខ្លួន​លើ​ការចង់បាន Valdes ដោយ​មាន​ក្តីព្រួយបារម្ភ​ថា របួស​របស់​អ្នកចាំទី​រូបនេះ អាច​ជា​យឺត​ពេល ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ សារព័ត៌មាន Mundo Deportivo បាន​អះអាង ថា Valdes នឹង​ធ្វើ​ការពិនិត្យ​សុខភាព​ជា​មួយ​ក្លិប​បាល់ទាត់​ក្នុង​ក្រប​ខណ្ឌ​បារាំង Ligue 1 មួយ​នេះ នៅ​សប្តាហ៍​ក្រោយ ។​
​គួរបញ្ជាក់​ថា Valdes ត្រូវបាន​គេ​រំពឹងថា អាច​នឹង​ខកខាន​មិន​បាន​ចូល​ចាំទី​យ៉ាងតិច​រយៈពេល​២​ខែ​ដំបូង​នៅ​រដូវ​កាល​ក្រោយ ៕

Victor Valdes