គ្រូបង្វឹក​ជម្រើសជាតិ​ស្វីស​ប្រកាស​ចូល​និវត្តន៍​ក្រោ​យ​ធ្លាក់ World Cup

​គ្រូបង្វឹក​ជម្រើសជាតិ​ស្វីស​លោក Ottmar Hitzfeld បាន​ប្រកាស​ចូល​និវត្តន៍​បន្ទាប់ពី​កូនក្រុម​របស់លោក​ធ្លាក់​ចេញពី​ការប្រកួត World Cup ក្រោម​ស្នាដៃ​របស់​អា​ហ្សង់​ទីន ។​

​កីឡាករ Angel di Maria របស់​អា​ហ្សង់​ទីន​បានបញ្ចប់​ក្តី​ស្រ​ម៉ៃ​របស់​ស្វីស​នៅ​នាទីទី​១១៨​នៃ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ហើយ​ទម្លាក់​ស្វីស​នៅត្រឹមវគ្គ​១៦​ក្រុម​ចុងក្រោយ ។​
​លោក Hitzfeld ប្រាប់​គេហទំព័រ FIFA.com ថា “​ខ្ញុំ​ចង់​សាទរ​ដល់​កីឡាករ​ក្នុង​ក្រុម​ដែល​ធ្វើបាន​យ៉ាង​ល្អ​រហូត​មកដល់ពេលនេះ ពួកគេ​ទទួលបាន​បទពិសោធន៍​ជាច្រើន​ក្នុង​ការប្រកួត​ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់ខ្ញុំ ហើយ​វា​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ចូលនិវត្តន៍​” ។​
​គួរបញ្ជាក់​ថា លោក Hitzfeld បាន​ចូល​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ស្វីស​កាលពី​ឆ្នាំ ២០០៨  ហើយ​ថ្មីៗ​នេះ​លោក​បាន​ជួយ​ឲ្យ​ស្វីស​ឈរ​នៅ​លេខ​រៀង​ទី​៦​របស់ FIFA បន្ទាប់ពី​ក្រុម​នេះ​ប្រកួត មិន​ដែល​ចាញ់​សោះ​ក្នុង​វគ្គ​ជម្រុះ World Cup ៕
Ottmar Hitzfeld