កំពង់ធំ ៖ នៅក្នុងសាលប្រជុំ មន្ទីរពត៌មានខេត្តកំពង់ធំ មានពិធីសំណេះសំណាល របស់ថ្នាក់ដឹកនាំ ក្រសួង ជាមួយនឹង ថ្នាក់ដឹកនាំ និងមន្ត្រីពត៌មាន ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ និងឯកឧត្តម តូច សារ៉េត ទីប្រឹក្សាផ្ទាល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពត៌មាន ។ បន្ទាប់ពីលោក ស្រី ង៉ែត ណារីនប្រធានស្តីទី មន្ទីរពត៌មានខេត្តកំពង់ធំ ពាក់ព័ន្ឋទៅនឹង សកម្មភាព ការចុះផ្សាយរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការអនុវត្តឆ្នាំ ២០១៣កន្លងមក លោកស្រីបានលើកទិសដៅ ដើម្បីគារអនុវត្តបន្តនូវឆ្នាំ ២០១៤ ។ ឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ លោកស្រីស្រី ង៉ែត ណារីន ដែលត្រូវ បានផ្លាស់ប្តូរតួរនាទី ជាប្រធានស្តីទី របស់មន្ទីរពត៌មាន ខេត្តកំពង់ធំ
ដើម្បីឲ្យវិស័យសារពត៌មាន នៅក្នុងខេត្ត ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ឲ្យមានភាពសហការគ្នាល្អ ប្រើប្រាស់ធនធានមនុស្សឲ្យឲ្យ មានប្រយោជន៍នៅក្នុងវិស័យសារពត៌មាន ដោយមិនមានការប្រកាន់ រអើងចំពោះស្ថាប័នតូច ឬស្ថាប័នធំ នឹងបានកោតសរសើរ ចំពោះលោកស្រី ដែលជាមន្ត្រីចាស់ទុំ មានបទពោសោធន៍ ក្នុងការដឹកនាំវិស័យពត៌មាន ជាពិសេសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពត៌មាន បានផ្តល់នូវ ទំនុកចិត្ត
ឲ្យលោកស្រី ដឹកនាំ មន្ត្រីក្រោមឳវាទ នៅក្នុងខេត្តកំពង់ធំ ដូច្នេះក៏សូមឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនៃមន្ទីរពត៌មាន ទាំងអស់យកចិត្ត ទុកដាក់ អនុវត្តការងារ មិនត្រូវមានតែឈ្មោះ ចំពោះវត្តមានរបស់មន្ត្រីធ្វើការពិតប្រកដ ដែលវាមិនត្រង់ តាមការរបាយការណ៍នោះទេ ចំពោះមន្ត្រីពត៌មាន ត្រូវមានការពិនិត្យ អត្ថបទពត៌មាន ឲ្យងាយយល់ ងាយ ស្តាប់ និងយល់នូវខ្លឹមសារ និងសូមឲ្យពត៌មាន ទាន់ហេតុការណ៍ ។
ឯកឧត្តម តូច សារ៉េត ទីប្រឹក្សាផ្ទាល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពត៌មាន បានអឬគុណចំពោះឯកឧត្តម គង់ វិមាន ដែលបានយកចិត្តទុកដាក់ និងផ្សារភ្ជាប់ ជាមួយនិងផ្នែកពត៌មាន និងមានការផ្តាំផ្ញើរដល់ មន្ត្រីពត៌មាន ខេត្តកំពង់ធំ ព្យាយាមយកចិត្តទុកដាក់ សិក្សារៀនសូត្រ ពីច្បាប់ទម្លាប់ ដែលមានការពាក់ព័ន្ឋ ទៅនឹងសារ ពត៌មាន ព្រោះពិភពលោកយើងខាងមុខនេះ គឺជាលោករបស់សារពត៌មាន ដែលមានការ គាំទ្រ យ៉ាង
ពេញទំហឹង ពីសំណាក់មហាជនទូទាំងពិភពលោក ដូច្នេះក្នុងនាមយើងជាអ្នកសារពត៌មាន ត្រូវតែប្រត្តិបត្តិខ្លួន ឲ្យក្លាយ ទៅជាអ្នកសារពត៌មាន ដែលមានគុណភាព និងស្របតាមវិជ្ជាជូវៈ ត្រឹមត្រូវ ដែលបានឆ្លុះបញ្ជាំងពត៌មាន ដល់សារធារណៈ ដោយពត៌មាន ដែលមានភាពពិត ត្រឹមត្រូវ ដើម្បីឲ្យពត៌មានដែលបានធ្វើការផ្សាព្វយកជាផ្លូវការ សម្រាប់ការអនុវត្តច្បាប់របស់មន្ត្រីរាជការ កងម្លាំង និងអាជ្ញាធរ ។
ដោយ ប៊ុន រដ្ឋា