ខេត្តកែបៈបុណ្យរុក្ខទិវា ៩ កក្កដា ២០១៤ ត្រូវបានប្រារព្វធ្វើឡើង នៅតាមផ្លូវថ្មីលេខ១៣៣A ប្របមាត់សមុទ្រ ស្ថិតនៅភូមិ អំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១០ កក្កដា ២០១៤នេះ ក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត។
តាមរបាយការណ៍របស់លោក កង គឹមលី នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពត កែប បានអោយដឹងថាៈ សម្រាប់ឆ្នាំ២០១៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើកំពត-កែប សហការជាមួយអាជ្ញាធរ និងបានការឯកភាពពីឯឧត្តម អភិបាលខេត្តកែប បានជ្រើសរើស កំនត់យកទីតាំងសម្រាប់ប្រារព្វពិធីបុណ្យរុក្ខទិវា ដាំនៅសងខាងផ្លូវ១៣៣A ប្របមាត់សមុទ្រប្រវែង២គីឡូម៉ែត្រ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ មានប្រភេទកូនឈើកាបាង៣០០ ដើម។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម កែន សត្ថា អភិបាលខេត្តបានគូសបញ្ជាក់ថា បុណ្យរុក្ខទិវាដែលយើងទាំងអស់គ្នាកំពុងប្រារព្វឡើងនៅទីនេះ ពេលនេះ មានអត្ថន័យជានយោបាយ និងសារៈសំខានដ៏ជ្រាលជ្រៅបំផុត សម្រាប់ បំផុសស្មារតីស្រឡាញ់ រក្សា ព្រៃឈើ ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋ ក្នុងខេត្តកែបទាំងមូលអោយជួយជ្រំជ្រែងចូលរួមយ៉ាងសកម្ម ក្នុងការដាំដើមឈើដើម្បីជាសុភមង្គល និងសេចក្តីចំរុងចំរើនរុងរឿងនៃប្រទេសជាតិ និងខេត្តកែបរបស់យើង ។
ឯកឧត្តមបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ប្រជា ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារកូនឈើពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ និងពង្រឹងលើការងារបង្ក្រាបលើ បទល្មើសព្រៃឈើ និងសត្វព្រៃ ទបស្កាត់ការកាប់រាន ឈូសឆាយដីព្រៃភ្នំ និងព្រៃកោងកាង៕
![ដាំដើមខ្វៅ នៅផ្លូវពង ្រីកថ្មីផ្សារក្តាម7[21-24-27]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/%E1%9E%8A%E1%9E%B6%E1%9F%86%E1%9E%8A%E1%9E%BE%E1%9E%98%E1%9E%81%E1%9F%92%E1%9E%9C%E1%9F%85-%E1%9E%93%E1%9F%85%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%96%E1%9E%84-%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%80%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%98721-24-271.jpg?resize=696%2C557&ssl=1)







































