ប្រជាពលរដ្ធរស់នៅស្រុកជ័យសែនដែលបានយកនំអន្សមនំចំរុះចេកអង្ករមកប្រគល់ជូនបញ្ជាការដ្ធានកងរាជវុធហត្ថខេត្តព្រះវិហារ

0

ព្រះវិហារ នៅព្រឹកថ្ងៃអាទិត្យ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលស្វាគមន៍ ប្រជាពលរដ្ឋរស់នៅស្រុកជ័យសែន ដែលបានយក នំអន្សម នំចំរុះ ចេក អង្ករ មកប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ណប្រពៃណីជាតិខ្មែរ។

ក្រោយពីសំណេះសំណាលសួរសុខទុក្ខរួច លោក ឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះិវហារ ក៏បានប្រគល់នូវ៖ ទឹកសុទ្ធចំនួន ៥០យួរ ទឹកក្រួចចំនួន ៥កេស ដល់ប្រជាពលរដ្ឋរស់នៅស្រុកជ័យសែនផងដែរ ៕
ដោយសែមឡុំ