VIDEO ​ហូ​ឡង់​ឆក់​តំណែង​លេខ​៣​ពី​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ក្រោយ​បំបាក់​៣-០ ​ក្រុម​ម្ចាស់ផ្ទះ

0

ប្រេ​ស៊ី​ល​នៅតែ​រង​បរាជ័យ​ក្រោម​ស្នាដៃ​របស់​ក្រុម​មកពី​ទ្វីបអឺរ៉ុប​គឺ​ហូ​ឡង់​ដោយ ក្រុម​ហូ​ឡង់​បាន​ឆក់យក​តំណែង​លេខ​៣​ក្រោយ​បំបាក់​ប្រេ​ស៊ី​ល​ក្នុង​លទ្ធផល​៣-០ ។​ ​ការប្រកួត​លេង​បានតែ​៣​នាទី​ប៉ុណ្ណោះ ក្រុម​ភ្ញៀវ​ហូ​ឡង់​បានទទួល​កាដូ​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​មុន​ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ Robin van Persie ។ មកដល់​នាទី​ទី​១៧​កីឡាករ Daley Blind រកបាន​មួយ​គ្រាប់​ទៀត​ឲ្យ​ហូ​ឡង់​នាំមុខ​ប្រេ​ស៊ី​ល​២-០ ។ ចប់​តង់​ទី​១​ហូ​ឡង់​នាំមុខ ប្រេ​ស៊ី​ល​បណ្តោះអាសន្ន​២-០ ។​ ​លុះ​ការប្រកួត​ចូលដល់​តង់​ទី​២ ក្រុម​ទាំងពីរ​មិនអាច​ធ្វើ​អ្វី​គ្នា​បាន​រហូតដល់​នាទី​ទី​៩០​ទើប​ហូ​ឡង់​រកបាន​គ្រាប់​ទី​៣​ដោយ​កីឡាករ Daley Blind ។ ចប់​ការប្រកួត​ប្រេ​ស៊ី​ល​រង​បរាជ័យ​ក្រោម​ស្នាដៃ ហូ​ឡង់​៣-០ ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​អាល្លឺម៉ង់​និង​អា​ហ្ស​ង់​ទីន​នឹងត្រូវ​ធ្វើឡើង​នៅ​ម៉ោង​២ រំលង​អា​ធ្រា​ត​នៅ​កីឡាដ្ឋាន Estadio do Maracana ៕