​អ្នកចាំទី​ក្រុម​តុង​ហ្គោ​អា​ហ្ស​ង់​ទីន Sergio Romero មាន​ជំនឿ​ជាក់​ថា ក្រុម​របស់ខ្លួន​នឹង អាច​យកឈ្នះ​លើ​ឥន្ទ្រី​ដែក​

0

​ អាល្លឺម៉ង់​បាន​ហើយ​គ្រង​ជើងឯក World Cup ឆ្នាំ​២០១៤​នេះ ។​ ​អ្នកចាំទី​រូបនេះ​បានក្លាយ​ជា​វិ​រ​បុរស​ជួយសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ហើយ​យកឈ្នះ​លើ​ក្រុម មច្ចុរាជ​ពណ៌​ទឹកក្រូច​ហូ​ឡង់​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ ។​ Romero បាន​លើកឡើងថា នៅពេលនេះ​អា​ហ្ស​ង់​ទីន​ជា​ក្រុម​រឹងមាំ​ជាង​អា​ហ្ស​ង់​

ទីន​កាលពី​៤​ឆ្នាំមុន​ដែល​ក្រុម​របស់លោក Joachim Low ធ្លាប់​បំបាក់​៤-០​នៅ​វគ្គ quarter-finals ។​ Romero ប្រាប់​អ្នកសារព័ត៌មាន​ថា “​យើង​ពិតជា​អាច​យកឈ្នះ​អាល្លឺម៉ង់​បាន​ព្រោះ​ពេលនេះ ពួកយើង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ហើយ​យើង​នឹង​អាច​ឈ្នះ​ពាន World Cup ជា​លើក​ទី​៣​នៅ​ឆ្នាំនេះ​” ៕ ​គួរ​បញ្ជាក់ថា ក្រុម​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​៦​ដងដោយ​អាល្លឺម៉ង់​ធ្លាប់​ឈ្នះ​២​ដង អា​ហ្ស​ង់​ទីន​ឈ្នះ​៣​ដង​និង​ស្មើគ្នា​១​ដង ៕