កម្លាំងជួយសង្គ្រោះបានឃើញសពចំនួន២នាក់ ក្នុងចំណោមអ្នកស្លាប់ចំនួន៤នាក់ ក្នុងករណីយធ្លាក់យន្តហោះយោធា នៅសង្កាត់ព្រៃស ខណ្ឌដង្កោ បើគិតត្រឹមម៉ោង៥ល្ងាចនេះ

0

ភ្នំពេញៈ ក្រុមជួយសង្គ្រោះ កំពុងបានបន្ដប្រតិបត្ដិការ ស្វែងរកសពជនរងគ្រោះ ដែលនៅសេសសល់បន្តទៀត បន្ទាប់ពី​បាន​​រក​ឃើញ​​សព​ជន​រង​​​គ្រោះចំនួន២នាក់ ក្នុងចំណោមអ្នកស្លាប់ចំនួន៤រូប កាលពីម៉ោង៣រសៀល ។

សាកសពទាំង​ពីរ​រូប​​ ដែល​បាន​រក​ឃើញដំបូងនេះ ត្រូវ​បានគេដឹងថា៖ មានថ្នាក់ឧត្តម​សេនីយ៍​ទោមួយរូប និង​ថ្នាក់​​ឧត្តមសេនីយ៍ត្រីមួយរូប  ។ ក្នុងចំនួនសាកសពពីររូបនេះ ត្រូវបានគេឃើញថា៖ មានម្នាក់ត្រូវ​បាន​ឧទ្ធម្ភាគចក្រ​សង្កត់​​​ពីលើ​នៅបាតភក់ ក្នុង​ជំរៅទឹក៣០ម៉ែត្រ​ និងមួយរូបទៀតគាបជាប់ នឹងកៅអីយន្តហោះ ខណៈ​ដែល​ក្រុម​ប្រត្តិ​បតិ​​ការ បានស្ទូចយន្តហោះ​មក​លើ​គោក ។photo(2)

 

photo(19)

          ក្នុងប្រតិបត្តិការពេញ១ថ្ងៃនេះ ត្រូវបាន ឯ,ឧ នាយ ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​​ពារជាតិ បាន​ចុះ​ដឹកនាំផ្ទាល់ ដើម្បី​បញ្ជា​កម្លាំង​កង​ទ័ព​ជាច្រើន​នាក់ ដើម្បី​ចុះ​ទឹក មុជ​រាវរក​ឧទ្ធម្ភាគចក្រ ដែល​ធ្លាក់ ក្នុង​​​រណ្តៅ​ដី ដែល​មាន​ទឹក​ជម្រៅ​ដ៏​ជ្រៅ​ ។

​នៅក្នុងចំណោអ្នកកាសែតជាតិនិងអន្តរជាតិ ជាច្រើននាក់ នៅនឹងកន្លែងកើតឯ,ឧ នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍​ថា៖ ទាហាន​បាន​ប្រើប្រាស់​គ្រប់​​ផ្នែក ដើម្បី​រុករក​ឲ្យអស់​លទ្ធភាព ស្រង់​យក​សាកសព​ទាហាន និង​​ឧទ្ធម្ភា​​គចក្រ​ ហើយឯ,ឧ បញ្ជាក់ថា៖ ​រណ្តៅ​នេះ មិនមែនធម្មតា​ទេ វា​ជា​រណ្តៅ​មរណភាព​ ។

photo(22)DSC00494

 

 ឯ,ឧ នាយ​ឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការ​កងទ័ពអាកាស បានឲ្យដឹងថា ក្នុង​ឧទ្ធម្ភាគចក្រ ដែល​ជួប​ឧទ្ទវហេតុ ធ្លាក់​ពេល​ហ្វឹកហាត់ កាលពី​ព្រឹក​ថ្ងៃទី​១៤​កក្កដា​នេះ នៅក្នុង​រណ្តៅ​ដី ខាងក្រោយ​ពន្ធនាគារ​ព្រៃ​ស គឺមាន ៥ រូប​ ក្នុងចំនួននេះ មានស្លាប់៤រូប និង​របួស​ម្នាក់ ​។ ​ទោះជាយ៉ាងក៏ដោយ មកដល់ព្រលប់ថ្ងៃដដែលនេះ នៅមិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​នៅឡើយ​ទេ ​ហើយត្រូវបានឯ,ឧ សឹង សំណាង ​អះអាងថា រង់ចាំ​ស្រាវ​ជ្រា​វ​​រក​ប្រអប់​ខ្មៅ​របស់​ឧទ្ធម្ភាគចក្រ​នោះ ជាមុនសិន ។ ព្រោះនៅពេលនេះ កងកម្លាំង កងពលតូចលេខ​៧០ កំពុង​ស្រាវ​ជ្រាវ​​រុករក​ប្រអប់​ខ្មៅ និង​ស្រង់​សាកសព ចេញ​ក្នុង​រណ្តៅ​ដី ដែល​មាន​ទឹក​ជម្រៅពី២០ ទៅ៣០ម៉ែត្រ​។

DSC00491DSC00493

ឯ,ឧ ឧត្តមសេនីយ៍សឹង សំណាង បាន​សម្តែង​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ពិ​សេស​​ចំពោះ​ការបាត់បង់​ នូវ​គ្រូបង្វឹក​អ្នកបើក​យន្តហោះ​កងទ័ព ដែល​មាន​បទពិសោធន៍ ពិបាក​នឹង​រក​បាន​នេះ​។

​សូមបញ្ជាក់ថា៖ ទ្ធម្ភាគចក្រ របស់​កងទ័ពអាកាស បាន​ធ្លាក់ទៅ​ក្នុង​រណ្តៅ​ដី ដែល​មាន​ទឹក​ដ៏​ធំ​មួយ ស្ថិត​ខាង​ក្រោយ​​ពន្ធនាគារ​ព្រៃ​ស ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជាយក្រុង​ភ្នំពេញ កាលពី​ម៉ោង​ជាង​៩ ព្រឹក ថ្ងៃទី​១៤​កក្កដា​ ក្នុង​ពេល​កំពុង​ហ្វឹកហាត់​ ។ ទីតាំងដែលធ្លាក់នេះ ​ក៏​ស្ថិត​នៅមិន​ឆ្ងាយ​ពី​ព្រលាន​​យន្តហោះ អន្តរជាតិ​ភ្នំពេញ​ដែរ ។

 ក្រោយពេល​ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​ភ្លាមៗ​នោះ លោក​ចៅសង្កាត់​ព្រៃ​ស លោក ខាត់ សុ​ខៃ បាន​ឲ្យ​ដឹង​ជាបឋម​ថា ក្រុម​កងទ័ពអាកាស​នោះ បាន​កំពុង​ហ្វឹកហាត់ នៅ​តំបន់​គ្រោះថ្នាក់ ខាងក្រោយ​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​បី​បួន​ថ្ងៃ​មកហើយ​ ។ តែ​គេ​មិនទាន់​ដឹងថា ការធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ​ ។​
    ​ដោយឡែកឯ,ឧ ឧត្តមសេនីយ៍ យិន សុខា មេបញ្ជាការរង កងទ័ពអាកាស បាន​ប្រាប់ថា៖ មន្ត្រី​កងទ័ពអាកាស ដែល​បាន​រងគ្រោះ នៅក្នុង​ករណី​ធ្លាក់ ឧទ្ធម្ភាគចក្រ​ហ្វឹកហ្វឺន របស់​អង្គភាព​៩០៤ រួមមាន​ទី​១. លោក អ៊ុន ប៊ុណ្ណា​ហា ឋានៈ​ឧ​ត្ត​ម​​ស​នី​យ៍​ទោ ជា​មេបញ្ជាការ​កង​ហោះ ឧទ្ធម្ភាគចក្រ និង​ជា​អ្នកបើក​យន្តហោះ ជើងចាស់​ម្នាក់ របស់​កងទ័ពអាកាស​កម្ពុជា ទី​២. លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វណ្ណ​រិ​ទ្ធ មេបញ្ជាការរង​កង​ហោះហើរ ទី​៣. លោក ថន វណ្ណឌី ទី​៤. លោក ខាំ ប៊ុន​ណាន។ មន្ត្រី​យោធា​ទាំង ៤នាក់​នេះ បាន​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​នោះ​។ ចំណែក​មន្ត្រី​កងទ័ពអាកាស​ម្នាក់ទៀត ដែល​រងរបួស​នោះ គឺ​លោក ចេង សុខ​សំបូរ អាកាសយានិក ដែល​បាន​កំពុងតែ​ជួយសង្គ្រោះ នៅឯ​មន្ទីរពេទ្យ​។

DSC00498 DSC00496DSC00492

ប្រភព​នេះ បាន​បន្តថា​៖ ឧទ្ធម្ភាគចក្រ ដែល​ជួប​ឧបទ្ទវ​ហេតុនេះ ជា​ប្រភេទ Z9 ផលិត​នៅ​ប្រទេស​ចិន ដែល​កម្ពុជា​​បាន​ទិញ មកពី​ប្រទេស​ចិន ចំនួន​១២​គ្រឿង កាលពី​ឆ្នាំ​២០០៩​ ។  មុនពេល​មានការ​ធ្លាក់ ឧទ្ធម្ភាគចក្រ​នេះ កង​កំ​លាំងយោធា របស់​អង្គភាព​៩០៤ បាន​ហ្វឹកហ្វឺន បើក​ឧទ្ធម្ភាគចក្រ ម្តងម្នាក់​។ លុះ​ដល់ពេល​កើតហេតុ មាន​អ្នកបើក​ម្នាក់ បាន​បញ្ជា​ឧទ្ធម្ភាគចក្រ ឡើង​ទៅលើ​យ៉ាងខ្ពស់ ពេលនោះ​ម៉ាស៊ីន ក៏មាន​បញ្ហា​។ អ្នកបើកបរ បាន​បញ្ជា​ឧទ្ធម្ភាគចក្រ ចុះមក​ក្រោម ដល់​រណ្តៅ​ដី ដែលមាន​ទឹក​។ ពេលដែល​ឧទ្ធម្ភាគចក្រ ចុះមក​ដល់ត្រឹម​មួយ​ម៉ែត្រ កំពស់​ពី​ទឹក ក៏បាន​ផ្ទុះ​តែម្តង​។​
      ​ប្រភព​ដដែល បាន​អះអាងថា ការធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ទំនងជា​បណ្ដាលមកពីបញ្ហា​បច្ចេកទេស​​ច្រើនជាង។
រហូ​ត​ដល់រសៀលនេះ សាកសពនាយទាហាន ដែលរងគ្រោះទាំងនោះ មិនទាន់​ត្រូវបានគេស្រង់​ចេញពីក្នុង​ទឹក​រណ្តៅ​ដី​នោះ​នៅឡើយទេ​៕