ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងការអភិវឌ្ឍ បានផ្ដល់ការគាំទ្រចំពោះ សកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យ ស្ម័គចិត្ដវៀតណាម ដែលដឹកនាំដោយលោកស្រី ទ្រឿង មីហ័រ Ba Hruarang MyHoa អតីតអនុប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានមូលនិធិអាហារូបករណ៍វ៉ឺអាយីញ ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ជាមួយសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ដែលជាក់ស្ដែង ក្នុងអំឡុងពេលថ្មីៗនេះ ក្រុមគ្រូពេទ្យចិត្ដវៀតណាម បានចុះមកពិនិត្យព្យាបាលជំងឺ និងបានចែកជាអំណោយមនុស្សធម៌ មានសម្លៀកបំពាក់ ស្បែកជើង សៀវភៅ ខ្មៅដៃ ការតាប ដល់កុមារកំព្រា និងដល់ប្រជាពលរដ្ឋក្រីក្រជិត២០០០នាក់ មកពីខេត្ដចំនួន៣ គឺខេត្ដ កណ្ដាល តាកែវ និងព្រៃវែងផងដែរ ។ 
លោកស្រីម៉ែន សំអន បានការផ្លែងនូវការគាំទ្របែបនេះ បានប្រារព្ធធ្វើឡើងក្នុងខណៈពេលដែលលោកស្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយលោកស្រី ទ្រឿង មីហ័រ Ba Hruarang MyHoa និងសមាជិកសមាជិការ របស់សមាគមនារីទាំងពី កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ នៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ។ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យស្ម័គ្រវៀតណាមជានិច្ចកាលតែង តែអនុវត្តកម្មវិធី មនោសញ្ចេតនាព្រំដែនពិនិត្យ ជំងឺផ្តល់ថ្នាំសង្កូវនិងជូនកាដូដល់ជនក្រីក្រជាហូរហែដោយឥតគិតថ្លៃ។ 
នេះជាសកម្មភាពមនុស្សធម៌ មួយដែលស្រប តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងខាងកាកបាទក្រហម កម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានីហ៊ុន សែនជាប្រធាន ។ ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជាលោកស្រី ម៉ែន សំអន ក៍បានថ្លែងនូវការអរគុណ និងគាំទ្រចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត វៀតណាម ក៏ដូចរដ្ឋាភិបាល និងប្រជាពលរដ្ឋវៀតណាម តែងតែមានទំនាក់ ទំនងល្អ លើគ្រប់វិស័យទាំងការងារការទូត ទាំងការងារវិនិយោគមិនថា តូច ឬធំនៅកម្ពុជា។ លោកស្រីក៍បានសំណូមពរ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បន្តសកម្មភាពមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជា ពិសេសតាមបណ្ដាព្រំដែន និងនៅតាមតំបន់ជនបទ ដាច់ស្រយាល ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៣ នៅមណ្ឌលសុខភាព ក្រោលគោលោកស្រីម៉ែន សំអន ក៍បានថ្លែងនូវការអគុណ និងផ្ដល់នូវការគាំទ្រចំពោះកម្មវិធីមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលបានមកជួយពិនិត្យសុខភាពនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាជាង១៦០០នាក់ មកពីឃុំចំនួន៣ គឺឃុំក្រោលគោ ឃុំស្វាយអង្គឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដោយឥតគិតថ្លៃផងដែរ៕




































