តំបន់​អភិរក្ស​ឡូត៍​នេសាទ​លេខ​៨​និង​ឡូត៍​លេខ​៩​ត្រូវបាន​បំផ្លាញ​ដោយ​ណ​រ៉ាវ​រាប់រយ​ខ្សែ –

0

ខេត្ដ​បាត់ដំបង ៖ តំបន់​អភិរក្ស​ឡូត៍ នេសាទ​លេខ​៨ និង​ឡូត៍​លេខ​៩ ស្ថិតក្នុង ភូមិ​ព្រៃ​ចាស់ ឃុំ​បាក់​ព្រា ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង ត្រូវបាន​បំផ្លាញ​ដោយ ណ​រ៉ាវ​រាប់រយ​ខ្សែ​បន្ថែមទៀត​នៅ​ថ្ងៃទី​៦-៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយ​ប្រធាន សហគមន៍​និង​មន្ដ្រីសង្កាត់​ជលផល​ថា អ្នកសារព័ត៌

មាន​ថត​ផ្សាយ​យ៉ាងណា​ក៏ គាត់​មិន​ឈឺក្បាល​ដែរ ។​ ​តាម​ប្រភព​ប្រជា​នេសាទ​បានឱ្យដឹងថា ក្រោយពី​សារព័ត៌មាន​ចុះផ្សាយ​ជា​ហូរ ហែ​រឿង​បទល្មើស​នេសាទ​ក្នុងភូមិ​ព្រៃ ចាស់​កើនឡើង​ដោយ​លោក ពៅ ផៃ ប្រធាន​សហគមន៍ និង​លោក នឹម សោម នាយ​សង្កាត់​ជលផល​បាក់​ព្រា​ឃុបឃិត​គ្នា​យកប្រាក់​ពី​ពួក​ល្មើស​នេសាទ​ចាប់ពី​៥០​ម៉ឺន​រៀល​រហូតដល់​២​លាន​រៀល​ក្នុង ១​ខ្សែ​ហើយ​មាន​រាប់រយ​ខ្សែ ។

បទល្មើស មាន​រុញ​ស៊ី​ប​(​ទូក​មាន​ម៉ាស៊ីន​ដាក់​ស្បៃ​មង​ពីមុខ​រុញ​) មានឈ្មោះ យូ ហាក់ ឈ្មោះ យូ ហុង និង​កូន​តា​ផុន គឺ​យប់​ថ្ងៃទី​៣​និង​ទី​៤ ខែកុម្ភៈ ក្នុង​ចំណុច​ឡូត៍​លេខ ៩​ដែន​អភិរក្ស ។ ណ​រ៉ាវ​ក្នុង​ដែន​ឡូត៍ លេខ​៨​ចំណុច​អូរ​ទំនាប​ឡូត៍​៩ រហាល ទោល​តំបន់​ព្រែ​កន​ន់ និង​ក្នុង​ឡូត៍​លេខ ១២​តំបន់​ព្រៃ​កក់ ។ នៅ​ថ្ងៃទី​៦ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ចំណុច​អូរ​ទំនាប​ឡូត៍ ៩​រហាល​ទោល​មាន​ណ​រ៉ាវ​ប្រហែល ៦០​ខ្សែ​កំពុង​ដាក់​រាយ​ពេញ​ផ្ទៃ​ទឹក​ក្នុង​ដែន​អភិរក្ស ។​ ​

ប្រជាពលរដ្ឋ​ស្នើឱ្យ​ថ្នាក់លើ​ផ្លាស់ប្ដូរ ឈ្មោះ ពៅ ផៃ ប្រធាន​សហគមន៍​ព្រៃ ចាស់​និង​លោក នឹម សោម នាយ​សង្កាត់ ជលផល​បាក់​ព្រា​ចេញ ព្រោះ​ឈ្មោះ ពៅ ផៃ ប្រធាន​សហគមន៍​ព្រៃ​ចាស់​នេះ​ជា ឈ្មួញ​និង​មេ​កញ្ច្រែង​ទិញ​ត្រី​ល្មើសច្បាប់ ហើយ​អ្នក​មិន​យក​ត្រី​មក​លក់​ឱ្យ​ខ្លួន​ទោះ ជា​ដាក់​ស្បៃ​មង​ក៏​ចាប់​ដែរ​តែបើ​សែ ស្រ​ឡាយ​ទោះជា​ប្រ​ព្រឹ​ត្ដបទ​ល្មើស​ក្នុង ដែន​អភិរក្ស​ក៏​អាច​រកស៊ី​បានដែរ​។ ចំណែក​លោក នឹម សោម ប្រជា ពលរដ្ឋ ធ្លាប់​រាយការណ៍​ដល់ខ​ណ្ឌ​ជលផល​ហើយពី​រឿង​ពុករលួយ​នេះ​តែ​នាយ​ខណ្ឌ​មិន ចាត់ការ​សោះ ។

ឈ្មោះ ពៅ ផៃ ប្រធាន​សហគមន៍ ព្រៃ​ចាស់​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ បានទេ ។ ចំណែក​លោក នឹម សោម នាយ​សង្កាត់​ជលផល​បាក់​ព្រា​មិន​លើក ទូរស័ព្ទ ។​ ​តាម​ប្រភព​ប្រជា​នេសាទ​បានបញ្ជាក់ ថា លោក នឹម សោម នាយ​សង្កាត់​ជល ផល​បាក់​ព្រា​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៤​បាន​ចុះទៅ​តំបន់​ទាំងនោះ​តែ​មិនទាន់​ឃើញ​ធ្វើការ​បង្ក្រាប​នៅឡើយ ។​

​ពាក់ព័ន្ធ​ករណីនេះ​លោក ជួង សុភា នាយ​ខណ្ឌ​ជលផល​បាត់ដំបង​បានឱ្យដឹង ថា កំពង់​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ ថ្ងៃទី​៦ ខែកុម្ភៈ​ក្នុង​គោលដៅ​ឡូត៍​នេសាទ លេខ​២ សង្កាត់​ជលផល​ព្រែក​ទាល់ ឃុំ កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ។​ ​មតិ​ខាងក្រៅ​បាន​រិះ គន់ថា សមត្ថ កិច្ច​អសកម្ម​ចំពោះ​ការបង្ក្រាប​បទ ល្មើស ហើយ​មមាញឹក​ក្នុងការ​ប្រមូល ផលប្រយោជន៍​ជាធំ ៕

a09