ក្លិបក្ងានព្រៃ Swansea City បានយល់ព្រមទទួលសំណើរទឹកប្រាក់ប្រមាណ១០លានផោនរបស់ក្លិប មាន់ខ្នាយមាស Tottenham Hotspur លើការលក់កីឡាករ Ben Davies ។ កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថា ជាយុវជនដែលពោរពេញទៅដោយទេពកោសលម្នាក់នឹង
អាចមានអនាគតត្រចះត្រចង់នៅក្នុងក្របខណ្ឌ Premier League ហើយរូបគេក៏ធ្លាប់មានទំនាក់ទំនងលើការផ្លាស់ទៅកាន់ ក្លិបហង្សក្រហម Liverpool នៅរដូវក្តៅនេះផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Daily Telegraph បានចុះផ្សាយថា ក្លិប Spurs បានយកឈ្នះលើ Liverpool ឲ្យទិញយកកីឡាករសញ្ជាតិវ៉េលរូបនេះក្នុងតម្លៃពលកម្មប្រមាណ១០លានផោន ។ គួរបញ្ជាក់ថា Davies ចូលលេងបាន៧១ប្រកួតក្នុងក្របខណ្ឌ Premier League ឲ្យក្រុម Swansea ៕







































