​ការិយាល័យ​លិខិតឆ្លងដែន​ក្រុង​ប៉ោយប៉ែត​ថា​លិខិតឆ្លងដែន​ប្រភេទ​ថ្មី​សុពលភាព​១០​ឆ្នាំ​នោះ​មិនទាន់​ធ្លាក់​ដល់​ថ្នាក់មូលដ្ឋាន​នៅឡើយ​ទេ !!

0

​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​ប្រធានការិយាល័យ​លិខិតឆ្លងដែន​ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ថា​៖​ការិយាល័យ​លិខិតឆ្លងដែន​ប្រភេទ​ថ្មី​ដែលមាន​សុពលភាព​ចំនួន​១០​ឆ្នាំ​នោះ​មិនទាន់​ធ្លាក់​ដល់​ថ្នាក់មូលដ្ឋាន​នៅឡើយ ។ IMG_2429

មន្ត្រី​ការិយាល័យ​លិខិតឆ្លងដែន​រូបនោះ​បា​នប​ន្ត​ថា​នៅ​ការិយាល័យ​លិខិតឆ្លងដែន​របស់លោក​ឯ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ឯណេះ​សព្វថ្ងៃ​ធើ្វ​តែ​លិខិតឆ្លងដែន​គំរូ​ចាស់​ដែលមាន​សុពលភាព​ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ ។​ជាមួយគ្នានេះដែរ មន្ត្រី​ការិយាល័យ​ខាងលើ​បាន​ឲ្យ​ដឹងថា​៖​ការិយាល័យ​លិខិតឆ្លងដែន​នៅ​ក្រុង​ប៉ោយប៉ែត​មិនសូវមាន​ប្រជាពលរដ្ឋ​លោក​មក​ស្នើសុំ​ធើ្វ​លិខិតឆ្លងដែន​នោះទេ ហើយ​អ្នក​ដែល​មក​ស្នើសុំ​លិខិតឆ្លងដែន​សព្វថ្ងៃនេះ​ភាគច្រើន​ពួកគាត់​ជា​កម្មករ​ដែលមាន​បំណង​ចេញ​ទៅរក​ការងារ​ធើ្វ​នៅ​ប្រទេស​ថៃ ។​

បើទោះជា​យ៉ាងនេះ​ក្តី លោក​វរ​សេនី​យ៏​ទោ​ប៉ោ​សារៈ​ប្រធានការិយាល័យ​លិខិតឆ្លងដែន​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​នៅ​ថ្ងៃទី​១៧​កក្កដា​ឆ្នាំ​២០១៤​នេះ​ថា​៖​នៅ​មិនយូ​ទៀត​ទេ លិខិតឆ្លងដែន​ប្រភេទ​ថ្មី​នឹង​ធ្លាក់​មកដល់​ថ្នាក់មូលដ្ឋាន​នេះហើយ ព្រោះ​សព្វថ្ងៃនេះ​យើង​នូវ​ខ្វះ​សម្ភា​រៈប​ចេ្ច​ក​ទេស​ផ្នែក​ម៉ាស៊ីន​ថត​និង​ឧ​បករ​ណ៏​ជាច្រើន​ទៀតផង​ដែរ ។​លោក​ថា​៖​បើ​លិខិតឆ្លងដែន​ប្រភេទ​ថ្មី​មកដល់​ដៃ​យើង​នោះ​យើង​ត្រូវ​រៀបចំ​ឧ​បករ​ណ៏​មុន​ដើម្បី​ធើ្វ​ការ​លើ​វា​បាន ព្រោះ​លិខិតឆ្លងដែន​នោះ​ត្រូវ​ប្រើ​ម៉ាស៊ីន​ទំនើប​ស្កិ​ន​ក្រយៅដៃ​ទាំងអស់​ចូលក្នុង​ទិន្ន័យ ហើយ​ឧ​បករ​ណ៏​ប្រភេទ​ថ្មី​នេះ​យើង​មិនទាន់មាន​នៅឡើយ​ទេ ។ ​pssport

ពាក់​ព​ន្ធ័​លិខិតឆ្លងដែន​ប្រភេទ​ថ្មី​ដែលមាន​សុពលភាព​ចំនួន​១០​ឆ្នាំ​នោះ ប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ោយប៉ែត​តែងតែ​មក​សាកសួរ មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​លិខិតឆ្លងដែន​ខាងលើ ជា​ញឹក​ញ៉ាប់​ផងដែរ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​ខ្លះ​ឆ្លើយថា​មិនដឹង​ទេ ដោយ​ពួកគេ​បញ្ជាក់ថា​វា​ជា​រឿង​ថ្នាក់លើ​តែប៉ុណ្ណោះ ចំណែក​ពួកលោក​បើ​មាន​គឺ​ធើ្វ​ជូន​ប្រជាពលរដ្ឋ ។​

ចំណែក​មន្ត្រី​ម្នាក់ទៀត​ដែល​ទំនងជា​បុគ្គលិក​បំរើការ​នៅ​ការិយាល័យ​លិខិតឆ្លងដែន​ដែរ​នោះបាន​បង្ហើប​ប្រាប់ថា​បញ្ហា​លិខិតឆ្លងដែន​ប្រភេទ​ថ្មី​នោះ​មានតែ​នៅឯ​រាជធានី​ភ្នំពេញ​ទេ​ចំណែក​ការិយាល័យ​ថ្នាក់​ខេត្ត​ដូចនេះ ថ្នាក់លើ​មិនទាន់​បញ្ជូន​មកដល់​ថ្នាក់ក្រោម ហើយក៏​មិនអាច​និយាយបានថា​ប៉ុន្មាន​ខែ​ទៀត​ទើប​មកដល់​កើត​ដែរ លុះត្រាតែ​អស់​លិខិតឆ្លងដែន​ប្រភេទ​ចាស់​សិន​ទើប​អា​ថ្មី​មកដល់​មើលទៅ ចំណែក​តម្លៃ​គឺ​ដូច​តែ​គ្នា​ទេ ។