បិទ​វគ្គ​បំប៉ន​ពី​ច្បាប់​និង​វិស័យ​ដីធ្លី​ដល់​មេភូមិ​ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​នៅ​ស្រុក​ម៉ាឡៃ​

0

បន្ទាយមានជ័យ ះ វគ្គ​បំប៉ន​ពី​ច្បាប់​និង​វិស័យ​ដីធ្លី​ដល់​មេឃុំ មេភូមិ ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ដែល​ចាប់ផ្ដើម​បើក​ពីថ្ងៃ​ទី​១៣ មិថុនា ដល់ ថ្ងៃទី​១៧ ខែ​កក្ដ​ដា ឆ្នាំ​២០១៤ នេះ លើ​៩​ក្រុង​-​ស្រុក ត្រូវបាន​បិទ​ក្រោម អធិបតីភាព លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក វិស្វករ លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយ៍កម្ម សំណង់​និង​សុរិយោដី​ខេត្ត ព្រមទាំង​មាន​រដ្ឋបាល​ស្រុក មេឃុំ មេភូមិ​ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ​ចូលរួម​។​ photo1

លោក ហេង ញ៉ អភិបាលរង​ស្រុក​ម៉ាឡៃ​លើកឡើងថា​: ដោយ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាប់​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ មាន​ដី​ច្រើន​ប្រភេទ ដី​លំនៅដ្ឋាន ដី​កសិកម្ម ដី​សង្គមកិច្ច តំបន់​ទេសភាព​ធម្មជាតិ​រនាមដូនសំ ហើយ​តែង​កើតមាន​ទំនាស់​ជា​ញឹកញាប់​។ វគ្គ​បំប៉ន​ពី​ច្បាប់​និង​វិស័យ​ដីធ្លី​រយះពេល ២​ថ្ងៃ​នៅពេលនេះ មេឃុំ មេភូមិ​ប្រធាន​សហគមន៍ និង​ប្រជាពលរដ្ឋ ពិតជា​បាន​យល់ច្បាស់​ពី​និតិ​វិធី ក្នុងការ​ជំរុញ​កែទម្រង់​ដីធ្លី​អោយ​ទទួលបាន​ជោគជ័យ​និង​ពិសេស​បាន​យកចំណេះ​ដឹង​នៃ​ច្បាប់​នេះ​ទៅ​អនុវត្ត​ក្នុង​ការងារ​ជាក់ស្តែង​។​ photo2

លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្ត​បន្ទាយ​មាន ជ័យ​មាន​ប្រសា សន៍​ថា​: យុទ្ធនាការ​បំប៉ន​ពី​ច្បាប់​និង​វិស័យ​ដីធ្លី​ដល់​មេភូមិ​ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​ផង​នោះ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ តាម​គោល​ការ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​។photo4

ហើយ​បាន​បណ្ដុះបណ្ដាល​សិក្ខាកាម​បាន ចំនួន​៥៦០​រូប លើ​៩​ស្រុក​-​ក្រុង សិក្សា​លើ​មេរៀន​ចំនួន​៦​គឺ កម្ម​សិ​ទ្ទិ​លើ​អចលនវត្ថុ ភោ​គះ និង​លទ្ធកម្ម សិទ្ធិ​តាមរយះ​ភោ​គះ សម្បទាន​ដី ការគ្រប់គ្រង​ដី​រដ្ឋ ការដោះស្រាយ​ទំនាស់​ដីធ្លី របស់​គ​ណះ​ក​ម្មារ​សុរិយោដី ។ លោក​ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​: បញ្ហាដីធ្លី ជា​បញ្ហា​មួយ​ដែលមាន​ការពាក់​ព​ន្ធ័​និង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា ពលរដ្ឋ​។photo5

លោក​ថ្លែងអំណរគុណ​ដល់​ក្រសួង​និង​មន្ទីរជំនាញ​ដែល​បាន​បង្កើតអោយមាន​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ស្តីពី​ច្បាប់​វិស័យ​ដីធ្លី​នេះ​ដល់​មេភូមិ មេឃុំ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បន្ទាយមានជ័យ ដើម្បី​បញ្ជ្រៀប​ចំណេះដឹង​និង​ការផ្សព្វផ្សាយ​បន្ត​ដល់​មូលដ្ឋាន​។​ លោក ចុង ផែត បន្តទៀតថា​ចំណេះដឹង​ទាំងអស់​ដែល​បានមកពី​ការសិក្សា​ពិតជា​អាច​កាត់បន្ថយ​នូវ​រាល់​ភាព​អសកម្ម​ផ្សេងៗ​ដូចជា​ការកាប់​រាន ការកាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់ មិន​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដោយ​រឿង​ព្រំដី និង​កាត់បន្ថយ​ជម្លោះ​រឿង​ដីធ្លី​៕