ស្ទឹងត្រែង៖ ឯកឧត្តម ឧត្តសេនីយឯក បណ្ឌិតហ៊ុន ម៉ាណែតបុត្រាច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវទៅដល់នាយទាហា ននាយទាហានរង និងពលទាហាន នៃកងយោធពលខេមរៈភូមិន្ទទាំងអស់ ក្នុងខេត្តស្ទឹងត្រែង កុំចាញ់បោក ឬចាញ់កលល្បិច តាមការអូសទាញសតិអារម្មណ៏ របស់ពួកអមិត្រមួយចំនួនក្នុងការញុះញង់ ឲ្យមានការងាករេ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ហើយត្រូវឈរលើឆន្ទះស្មោះត្រង់ ស្នេហាសន្តិភាពដើម្បីរក្សាការពារសន្តិសុខជូន ប្រជាជន និង ការពារបូរណភាពទឹកដីជូនជាតិ ព្រោះថាកងទ័ពគឺជាសសរទ្រូង នៃប្រទេសជាតិ ។ 
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងដំណើរចុះសាកសួរសុខទុក្ខ និងពាំនាំយកនូវអំណោយ ជាសម្ភារៈ បរិ ក្ខាដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងទ័ព ដែលកំពុងបំពេញបេសកកម្ម ការពារទឹកដី ជិតខ្សែក្រវ៉ាត់ ព្រំដែនឡាវ ឈរជើងក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១៨ កក្កដានេះ របស់បុត្រាច្បង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ឧត្តមសេនីយ៏ឯកបណ្ឌិត ហ៊ុន ម៉ាណែត អមដំណើរដោយលោកឧត្តមសេនីយ៏ឯកហួត ឈាង អគ្គមេបញ្ជាការរង នៃកងយោធព លខេមរៈភូមិមិ
ន្ទ និង ជាមេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៏ត្រីស្វាយ ញ៉ន មេបញ្ជាការតំបន់ ប្រតបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៏ត្រីមាជ សាមុត មេបញ្ជាការវរៈសេនាធំលេខ៤២ លោកឧត្តម សេនីយ៏ត្រីសោម បុប្ផារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ នៃយោធភូមិភាគទី៤ ព្រមទាំងនាយ និងពលទាហាន ក្នុងវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង និងវរៈសេនាតូច លេខ ៤២៣ ចំណុះវរៈសេនាធំលេខ៤២ នៃយោធភូមិភាគទី១ ផងនោះទៀត ។ 
ឯកឧត្តម ឧត្តមសេនីយ៏ឯកបណ្ឌិតហ៊ុន ម៉ាណែត បុត្រច្បង និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងទៅកាន់នាយទាហាន និងពលទាហាន ទាំងអស់ដោយ បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹកបំផុត ពីសំណាក់សម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាល និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ។ហើយនៅគ្រានេះ សម្តេចទាំងពីរ បានចាត់ឲ្យឯកឧត្តម នាំយកនូវអំណោយជាសម្ភារៈបរិក្ខាជាអាវភ្លៀង ចែកជូនដល់កងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារទឹក ដីទុកសំរាប់ប្រើប្រាស់តាមតម្រូវការ នារដូវភ្លៀងធ្លាក់ជោគជាំនេះ ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៏លើកឡើង ពីសភាពការណ៏រួម នៅក្នុងកងយោធពលខេ មរៈភូមិន្ទទាំងមូល ។ហើយឯកឧត្តម បានក្រើនរំលឹកទៅដល់កងទ័ពទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវ ខ្ពស់ ក្នុងការរឹតចំណងសាមគ្គីភាពផ្ទៃក្នុងគ្នាឲ្យបានស្អិតល្មួត ពង្រឹងគោលជំហរឲ្យរឹងមាំ និងមិនត្រូវចាញ់នូវឧបាយលកបោកប្រាស់ របស់ពួកអមិត្រមួយចំនួនដែលបាន និងកំពុងអូសទាញសតិអារម្មណ៏កងទ័ព ក្នុងកង យោធពលខេមរៈភូមិន្ទរបស់យើង ឲ្យមានគំនិតងាករេ ពីរាជរដ្ឋាភិបាល ។ហើយកងទ័ពគ្រប់រូប ត្រូវមានការសា មគ្គីភាពគ្នាល្អ មានវិន័យ សីលធម៌ និងមានឯកភាពគ្នាល្អ ស័ក្តសមជាកងយោធពលខេមរៈភូមិមិន្ទ ប្តេជ្ញា ដាច់ ខាត ក្នុងការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាការពារប្រជាពលរដ្ឋ ការ ពារជាតិ និងទឹកដីរបស់យើងឲ្យបានគង់វង្ស ។
ចុងក្រោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតរួមនឹងថ្នាក់ដឹកនាំកងទ័ព ក្នុងយោធភូមិភាគទី១ និងយោធភូមិភាគទី ៤ បានអញ្ជើញចែកអាវភ្លៀង ដែលជាតម្រូវការដ៏ចាំបាច់ ក្នុងការប្រើប្រាស់ក្នុងរដូវភ្លៀងនេះ ដល់កងទ័ពទាំងអ ស់ ហើយក៏បានអញ្ជីញចុះពិនិត្យមូលដ្ឋានឈរជើងរបស់វរៈសេនាតូចលេខ៤២៣ របស់វរៈសេនាធំលេខ៤២និងវរៈសេនាតូចលេខ១ របស់តំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ដែលកំពុងឈរជើង ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ៕




































