​​ពលរដ្ឋ​ថា​ម៉ូតូ​រួច​ពន្ធ​នាំចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ​ធើ្វ​ឲ្យ​បាត់​ចំណូល​រដ្ឋ​១​ឆ្នាំ​ជាង​៥​សែន​ដូ​ល្លារ​សហរដ្ឋអាមេរិក

0

​ ​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​អ្នករកស៊ី​ម៉ូតូ​ក្តៅ​គេចពន្ធ​នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា​ក្នុង​ខេត្ត​បន្ទាយ​មា​ជ័យ​មក​លក់​នៅលើ​ទីផ្សារ​កម្ពុជា ។​ម៉ូតូ​គេចពន្ធ​ទាំងនោះ​សុទ្ធសឹងតែ​ប្រភេទ​ម៉ូតូ​សេរី​ថ្មី​ពេញនិយម​ដូចជា​៖(​ស្កូ​ពី អាយ​ខុន ភី​ស៊ី​អិ​ច ឃ្លិ​ក និង​អេ​ហ្សិត​ជាដើម ។​ល​។ )

​ចំណែក​ប្រភពពី​ក្រុម​អ្នករកស៊ី​ម៉ូតូ​ក្តៅ​បាន​ទម្លាយ​ឲ្យ​ដឹងថា​៖​ម៉ូតូ​សេរី​ទំនើប​ដែល​នាំចូល​ពី​ប្រទេស​ថៃ​នោះ​មានតម្លៃ​យ៉ាង​ទាប​បំផុត​ក៏​ត្រឹម​៣៧០០០​បាត​ទៅ​៥​ម៉ឺន​បាត​ដែរ​ទៅតាម​សេរី​របស់​វា ។​ហើយ​ច្រករបៀង​ដែល​នាំចូល​ម៉ូតូ​រួច​ពន្ធ​បាន​ទាំងនោះ​មាន​របៀង​ប៉ែក​ស្រុក​មេ​ឡៃ​ត្រង់ចំណុច​ទន្សាយ​អើត​ស្ថិត​ក្នុងភូមិ​ទន្សាយ​អើត​ឃុំ​ទួល​ពង្រ​ស្រុក​មេ​ឡៃ​ខេត្តបន្ទាយមានជ័យ ។​ ​ហើយ​មួយចំនួនទៀត​នៅ​តំបន់​បឹង​ត្រកួន​ស្រុក​ថ្ម​ពក ស្រុក​ស្វាយចេក​និង​ស្រុក​អូរជ្រៅ រួមទាំង​ក្រុង​ប៉ោយប៉ែត​មួយចំនួន​ផងដែរ ។​mtor

ជាការ​ពិតណាស់​ម៉ូតូ​គេចពន្ធ​នៅ​តំបន់​ខាងលើនេះ​ក្នុង​មួយ​យប់ៗ​មានការ​នាំចូល​មិនតិចជាង​៨០​គ្រឿង​ទៅ​១០០​គ្រឿង​នោះទេ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ពលរដ្ឋ​នៅតាម​បន្ទាត់​ព្រំដែន​បាន​ប្រាប់ ។ ​ពាក់​ព​ន្ធ័​និង​ម៉ូតូ​គេចពន្ធ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា​៖​បើ​សមត្ថកិច្ច​មិន​បង្ក្រាប​នោះទេ​វារឹតតែ​ធើ្វ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​១​ឆ្នាំៗ ។​ ​ពាក់​ព​ន្ធ័​និង​ករណី​ខាងលើនេះ​លោក ចាប សុ​ផា​រិ​ទ្ធ​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០១៤​ថា​៖​បញ្ហា​ម៉ូតូ​ក្តៅ​រួច​ពន្ធ​ខាងលើ​លោក​មិន​បានដឹង​នោះទេ មន្ត្រី​រូបនោះ​ថា​លោក​នឹង​តាមដាន​លើ​ករណី​រឿងនេះ​ប្រសិនបើ​មាន​មែន​នោះ​លោក​នឹង​សហការ​បង្ក្រាប ។​

ចំណែក​ក្រុម​អ្នករកស៊ី​ម៉ូតូ​ក្តៅ​ទាំង​នោះបាន​បង្ហើប​មក​ថា​៖​ម៉ូតូ​១​គ្រឿង​ពួកគេ​ត្រូវ​រៀបចំ​ការដូ​ជូន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​មាន​ទាំង​ប៉ូ​លី​សេដ្ឋកិច្ច​ខេត្ត​ផងដែរ ហើយ​ការដូ​នោះ​មិន​ក្រោម​ពីរ​៥០​ដូ​ល្លារ​ទេ​ក្នុង​១​គ្រឿងៗ បើ​មិន​ស៊កសៀត​ខ្លះ​ទេ​មុខជា​ត្រូវ​ចាប់​ផាក់ពិន័យ​ធ្ងន់​ក​ហើយ ។​ ​ចំណែក​លោក​កែវ វណ្ណា​រី មន្ត្រី​គយ​ក្រសួង​ប្រចាំការ​នៅ​ចំណុច​ភូមិ​គាប​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​ច្រករបៀង​ខ្លា​ងាប់​ស្រុក​មេ​ឡៃ​គឺជា​តំបន់​នាំ​ម៉ូតូ​គេចពន្ធ​ដ៏​សកម្ម​ចូល​ពី​ប្រទេស​ថៃ លោក ថា​ក្រៅពី​តំបន់​នោះ​ក៏មាន​តំបន់​ផ្សេងទៀត​ដែរ ក្នុង​១​ខែៗ​លោក​បង្ក្រាបបាន​ច្រើន​មិនតិចជាង​៥០​គ្រឿង​ទៅ​៦០​គ្រឿង​នោះឡើយ ។ ​so parith

ចំពោះ​កាតព្វកិច្ច​ពន្ធ​រដ្ឋ​ដែល​ត្រូវ​បង់​នោះ​ម៉ូតូ​១​គ្រឿង​តម្លៃ​ស្មើ​និង​២,៨០០,០០០​រៀល​(​ពីរលាន​ប្រាំបី​សែន​រៀល​)​ជិត​៧០០​ដូ​ល្លារ​នេះ​បើ​គិត​ជា​មធ្យមភាគ​១​ឆ្នាំ​ម៉ូតូ​គេចពន្ធ​ដែល​មន្ត្រី​គយ​បង្ក្រាបបាន​ពី​ឈ្មួញ​ស្មើ​និង​៧២០​គ្រឿង​។ ដូច្នេះ​ប្រាក់ចំណូល​ពន្ធ​រដ្ឋ​បានមកពី​ការបង្ក្រាប​លើ​ម៉ូតូ​រួច​ពន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នោះ​ស្មើ​និង​៥០៤០០០​ដូ​ល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំនេះ​បើតាម​ការអះអាង​ពី​មន្ត្រី​គយ​ក្រសួង​ខាងលើ ។ ​បើទោះជា​មាន​ទ​ណ្ហ័​យករ​គ្រប់គ្រាន់​ពី​មន្ត្រី​គយ​ក្រសួង​ក៏ដោយចុះ ក៏​លោក​ចាប​សុ​ផា​រិ​ទ្ធ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ព្យាយាម​បដិសេធ​និង​បិទបាំង​បទល្មើស​ខាងលើ​ទុក ដើម្បី​ទទួល​លាភសការៈ​ពី​ក្រុម​អ្នកជួញដូរ​ទាំងនោះ ។ ​ចំណែក​លោក អាត់ ខែម ស្នងការ​បី​ជំនាន់​នៃ​នគរបាល​ខេត្តបន្ទាយមានជ័យ​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​ករណី​ម៉ូតូ​គេចពន្ធ​ដូច​បាក់​ទំនប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ជាប់​និង​ប្រទេស​ថៃ​នោះ ។​

ដោយ​៖​ជាយដែន រូបលោក​ចាប​សុ​ផា​រិ​ទ្ធ​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប​ជ ​ជនសង្ស័យ​ម្នាក់​ត្រួវ​សមត្ថកិច្ច​ប៉ុ​ស្ត៏​ឃាត់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ​នារី​គ​បានសម្រេច ​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​អូរ​តា​វ៉ៅ ចាប់​ឃាត់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ នារី​គម្នាក់​រហូត​បាន​សម្រេច ខណៈពេល​នារី​រងគ្រោះ​ទៅ​ងួ​ត​ទឹកអូរ​ម្នាក់ឯង ដែល​ប្រ​ព្រិ​ត្ត​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតក្នុង​គុម្ពោត​ព្រៃ ក្បែរ​មាត់​អូរ ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ហេតុ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតក្នុង​ខ្ទម​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​ ​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត​ខ្លួន​ឈ្មោះ អ៊ឹម រដ្ឋា ហៅ​ដឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ និង​កូន​អាយុ​២​ឆ្នាំ​រួចមកហើយ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ចំណែកឯ​នារី​រងគ្រោះ​ដែលជា​មនុស្ស​គ​ឈ្មោះ ហ​.​ហ អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ល្មើ​ក ឃុំ​កូនរង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ទាំងពីរ​នាក់ ជា​កម្មករ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​រោង​ចម្ការ​ក្បែរ​គ្នា ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​ ​ប្រភពពី​សាក្សី បាន​បង្ហើប​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ដើរទៅ​ងួ​ត​ទឹក ដោយ​ធ្វើដំណើរ​តាម​ផ្លួ​វ​មាន​គ្នា​២​នាក់ ជា​នារី​ដូចគ្នា លុះដល់​ផ្លួ​វ​កោង​មើលគ្នា​មិនឃើញ នារី​រងគ្រោះ​បាន​ដើរទៅ​ងួ​ត​ទឹកតែ​ម្នាក់ឯង ចំណែក​អ្នករួមដំណើរ​ជាមួយ​ទៅរក ច​ន្ច​ត់​ត្រី​បាត់ ។​

ប្រភព​បន្តថា​៖ ក្រោយមក​នារី​រងគ្រោះ ក៏​ឡើងមក​កន្លែង​ស្នាក់នៅ​វិញ ហើយពី​កន្លែង​ស្នាក់នៅ​ទៅ​កន្លែង​ងួ​ត​ទឹក មាន​ចំងាយ​ប្រហែល ១​គឺ​ឡូ​ម៉ែត្រ ។​ ​លោក គង់ សំណាង នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់​អូរ​តា​វ៉ៅ បាន​ប្រាប់​អ្នកឆ្លើយឆ្លង​កម្ពុជា​ថ្មី​ដឹងថា ក្រោយពី​ទ​ទូល​ពាក្យបណ្តឹង​បងស្រី​នារី​រងគ្រោះ ថា​មាន​ករណី​រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច កម្លាំង​របស់លោក បានធ្វើការ​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ បាន​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតក្នុង​ខ្ទម​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

លោក​បន្តថា​៖ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​និយាយថា រូបគេ​បាន​ចាប់រំលោភ​សេពសន្ថវៈ​នារី​រងគ្រោះ ដែលជា​មនុស្ស​គរ​នោះ រហូត​បានសម្រេច​ម្តង ,​ហើយ​ក្នុង​ពាក្យបណ្តឹង​មានការ​ទាមទា​ឱ្យ​បង់ប្រាក់​ចំនួន​៣​លាន​រៀល​ថ្លៃ​ព្រហ្មចារី និង​ជម្ងឺ​ចិត្ត​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រួវ បាន​កម្លាំង​ប៉ុ​ស្ត៏​នគរបាល​រដ្ឋបាល​សង្កា​ត់អួរ​តា​វ៉ៅ យកមក​ឃុំខ្លួន​ជា​បណ្តុះ​អាសន្ន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​សំណុំរឿង​ប​ញ្ចូ​ន​មក​ស្នងការ​ខេត្ត ព្រមទាំង​ចាត់ការ​បន្ត​៕​