​​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចុះបង្ក្រាប​ល្បែង​បញ្ជល់មាន់ ឃាត់ខ្លួន​មនុស្ស​ញៀន​ល្បែង​៨​នាក់ រិ​ប​អួ​ស​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង និង​ម៉ូតូ​១២​គ្រឿង

0

​ខេត្ត​ប៉ៃលិន​៖ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចុះបង្ក្រាប​ល្បែង​បញ្ជល់មាន់ មួយកន្លែង ព្រមទាំង​ឃាត់ខ្លួន អ្នកញៀន​ល្បែង​៨​នាក់ រិ​ប​អួ​ស​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង និង​ម៉ូតូ​១២​គ្រឿង ព្រមទាំង​មាន់​ជល់​ចំនួន​៦ ។ ហេតុ​ការ​ណ៏​ចុះបង្ក្រាប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ខាងក្រោយ​ភ្នំ​យ៉ា​ត ក្នុងភូមិ​អូរ​តា​ប្រាង្គ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​download

អ្នកញៀន​ល្បែង​បញ្ជល់មាន់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៨​នាក់​រួមមាន​៖ ទី​១ ឈ្មោះ​វង់ សារ៉េត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។ ទី​២​ឈ្មោះ អន ខេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​ស្រឡៅ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ទី​៣​ឈ្មោះ សេង ប៉ិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ។ ទី​៤​ឈ្មោះ ម៉ី សារិន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។download (1)

ទី​៥​ឈ្មោះ អ៊ុង សា​រឿង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​រោងចក្រ សង្កាត់​បរ​យា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ទី​៦​ឈ្មោះ​ណុប រដ្ឋា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់ ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ទី​៧​ឈ្មោះ ឌិន វឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ទី​៨​ឈ្មោះ​អៀ​ប វឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​ប្រភពពី​សាក្សី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ ឃើញ​មាន​រថយន្ត​របស់​សម​ត្ថ​កិច្ច​នគរបាល បើក​ក្នុង​ល្បឿន​លឿន មក​ឈប់​មុខ​សៃ​វៀន​បញ្ជល់មាន់ ដែលមាន​ម្ចាស់ ឈ្មោះ​ណុប រដ្ឋា ភេទ​ប្រុស និង​ឈ្មោះ​អន ខេង ភេទ​ប្រុស បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ស្ថិតនៅ​ចំណុច​ខាងក្រោយ​ភ្នំ​យ៉ា​ត ក្នុងភូមិ​អូរ​តា​ប្រាង្គ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន ។download (2)

ប្រភព​បន្តថា​៖ គ្រានោះ​ស្រាប់តែ​ឃើញ អ្នកលេង​មាន់​ជល់ នាំគ្នា​រត់​ប្រ​សេក​ប្រសាច ខ្លះ​យក​មាន់​លាក់​ក្នុងព្រៃ ,​បោះ​ចូលក្នុង​ទឹក ខ្លះទៀត​រត់​យកតែ​ខ្លួន ដើម្បី​គេច​កុំ​ឲ្យ​ប៉ូលីស​ចាប់ ប៉ុន្តែ​នៅតែ​កម្លាំង​សមត្ថកិច្ច​នគរបាល ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង និង​ម៉ូតូ​ជាច្រើន​គ្រឿង មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ផងដែរ​។​ ​លោក​វេ​រៈ​សេនីយ​ឯក ស៊ិន សុភា​ល​ក្ម្សី អនុប្រធាន​ការិយាល័យ​កណ្តាល​យុ​ត្តិ​ធ​ម៏ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បានបញ្ជាក់​ប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៏​មាន​ឲ្យ​ដឹងថា​៖ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោកស្នងការ​ខេត្ត និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក​បាន​ដឹកនាំ​កម្លាំង នៃ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល ជាច្រើន​នាក់ ចុះទៅ​បង្ក្រាប​ល្បែងស៊ីសង​បញ្ជល់មាន់​ខុសច្បាប់ ដែលមាន​ទីតាំងនៅ​កន្លែងកើតហេតុ​ខាងលើ ។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ ក្នុងនោះដែរ​កម្លាំង​រប​ស់​យើង បាន​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​បញ្ជល់មាន់​៨​នាក់ រិ​ប​អួ​ស​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង ម៉ូតូ​១២​គ្រឿង និង​មាន់​ជល់​៦​ក្បាល យកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ព្រមទាំង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ ​សូម​បញ្ចា​ក់ថា ល្បែង​បញ្ជល់មាន់​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប ខាងលើ​ធ្លាប់​បើក​លេង​នៅ​ភូមិ​ទូល​ស្រឡៅ សង្កាត់​ទូល​ល្វា ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ដោយមាន​ការតាមដាន​ពី​ក្រុម​អ្នកយក​ព័​ត៏​មាន​ពេក ក៏​ផ្លាស់​ទីតាំង​មក​កន្លែងកើតហេតុ ទើបបាន​២​អាទិត្យ​ប៉ុណ្ណោះ​ទេ ៕​