ខេត្តតាកែវ៖ លោកឡាយវណ្ណៈអភិបាលនៃគណៈងភិបាលខេត្តតាកែវ អញ្ជើញជាអតិបតីក្នុងអង្គប្រជុំពីការផ្សព្វផ្សាយស្នើចាត់ វិធានការស្របតាមគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃលេខ ១៤៥៩ សផណ .រាជធានីភ្នំពេញ ថ្ងៃទី ១៧-០៧-២០១៤ អោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកទាំង ៩ ក្រុង ១ និងកងកម្លាំងទាំង ៣ស្ថាប័នបានអញ្ជើញចូលរួមផងដែរ។ អង្គប្រជុំនេះដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១៧.៧.២០១៤ នៅសាលាខេត្តតាកែវ។ 
នាឳកាសនោះផងដែរលោកឡាយវណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត តាកែវបានមានប្រសាសន៍ទៅកាន់អង្គប្រជុំថា : រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃស្នើចាត់វិធានការស្របតាម គោលការណ៍ច្បាប់ដើម្បីទប់ស្កាត់សកម្មភាពញុះញង់អុជអាលបង្កអោយមានអំពើហឹង្សាដែលជ្រកក្រោមរូបភាព នៃការប្រមូលផ្តុំធ្វើបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា យោងតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែល ប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/1209/02ក 
ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៩ សេចក្តីដូចមានចែង ក្នុងកម្មវត្ថុ និងយោងខាងលើសខ្ញុំសូមជម្រាបជូន ឯកឧត្តមអភិបាល រាជធានីខេត្តជ្រាបថា : កន្លងមកក្រុម អនាធិបតេយ្យមួយចំនួនបានដើរធ្វើសកម្មភាពញុះញង់អុជអាលប្រឌិតបញ្ហានានក្នុងសង្គមបំផុសប្រជាពលរដ្ឋអោយ ប្រើប្រាស់អំពើហឹង្សា និងសកម្មភាពរំលោភច្បាប់ក្រោមរូបភាពនៃការប្រមូលផ្តុំ ធ្វើបាតុកម្ម កូដកម្ម និងការទាមទារ តវ៉ា នានា ប៉ុនប៉ងអោយមានអស្ថិរភាពនយោបាយ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម លោកអភិបាលខេត្ត បានបន្តអោយដឹងថា កន្លងមក
អស់លោកអាជ្ញាធ័រថ្នាក់ស្រុក ឃុំ ភូមិអត់បានចាប់អារម្មណ៍ ទៅលើ បញ្ហានេះទេ តែអីឡូវនេះយើងត្រូវចាត់វិធានការ បញ្ហាអ្នកណាដើរញុះញង់អូសទាញប្រជាពលរដ្ឋតាម បណ្តាមូលដ្ឋាននានាអោយទៅភ្នំពេញធ្វើបាតុកម្មត្រូវមានវិធានការធ្វើការឃាត់ខ្លួនបញ្ចូនទៅអោយសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ហើយបើបងប្អូនណាមានរថយន្តយកទៅដឹកជញ្ជូនមនុស្សឡើងទៅធ្វើបាតុកម្មទាំងម្ចាស់រថយន្ត ត្រូវតែធ្វើការឃាត់ខ្លួនទាំងម្ចាស់ ទាំងរថយន្តដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពីព្រោះជននោះបានទៅបង្កដល់សង្គម អោយមានភាពច្របូកច្របល់ដល់សង្គមជាតិហើយរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទៀតផងដែរ ដូច្នេះអស់លោកអាជ្ញាធ័រថ្នាក់ស្រុក ថ្នាក់ឃុំ សង្កាត់មេត្តាចូលរួមធ្វើការផ្សព្វផ្សាយដល់បញ្ហានេះអោយដល់បងប្អូន យើងអោយគាត់បានជ្រាបផងទៅលើករណីនេះ។ 




































