​កង្វល់ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​ត្រូវបាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​មួយ​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​

0

​កំបង់​ឆ្នាំង​៖​ក្តីកង្វល់​អំពី​បញ្ហា​អគ្គីសនី ទឹកស្អាត ក្មេង​ទំនើង ល្បែងស៊ីសង សណ្តាប់ធ្នាប់​ទីផ្សារ បរិស្ថាន សេវា​សុខមាលភាព​ត្រូ​បាន​ប្រជាពលរដ្ឋ​សង្កាត់​ប្អេ​រ​លើកឡើង​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​នៅក្នុង​វេទិកាសាធារណៈ​មួយ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ក្នុង​វត្ត​ក្តី​ត្នោត សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដែល​នៅក្នុង​វេទិកាសាធារណៈ​មានការ​ចូលរួម​របស់ លោក លោកជំទាវ​ជូ​ប៊ុន​អេង​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ខេត្តកំពង់ឆ្នាំង​ជា​ប្រធាន​ក្រុ​ការងារ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង​និង​ជា​រដ្ឋលេខាធិការ​ក្រ​ ​សួង​មហាផ្ទៃ​។​ ​នៅក្នុង​វេទិកា​នេះ​តំណាង​ប្រជាពលរដ្ឋ​ជា​ច្រើ​នាក់ បានលើកឡើង​អំពី​ក្តីកង្វល់​របស់​ពួកគាត់​និង​សំ​ ​ណូ​ម​ពរ​ដល់​គណៈអធិបតី​ជួយ​ដោះស្រាយ​ដូចជា​៖ បញ្ហា​អគ្គីសនី ទឹកស្អាត ក្មេង​ទំនើង ល្បែងស៊ីសង សណ្តាប់ធ្នាប់​ទីផ្សារ បរិស្ថាន សេវា​សុខភាព​ប្រជាពលរដ្ឋ សាវា​សាធារណៈ និង​បញ្ហា​មួយចំនួនទៀត នៅក្នុង​មូលដ្ឋាន​។ DSC00977

ឆ្លើយ​ទៅនឹង​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ តំណាង​មន្ទីរ​ពាក់​ព​ន្ធ័​មួយចំនួន​បាន​ឡើង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្អែកលើ​ផ្លូវច្បាប់ ធ្វើអោយ​ចម្ងល់​និង​សំណូមពរ​មួយចំនួន​ត្រូ​បាន​ដោះស្រាយ​រួច​។ ​ទាក់ទង​និង​សំណូមពរ​ខាងលើ​របស់​ប្រជាពលរដ្ឋ លោកជំទាវ ជូ ប៊ុន​អេង បាន​មានប្រសាសន៍ថា​៖ ចំពោះ​បញ្ហា​តម្លៃ សុខាភិបាល គឺ​ក្រុមការងារ​ថ្នាក់ជាតិ​បាន​ណែ​នាំទៅ​មណ្ឌល​សុខភាព​ឃុំ ត្រូវ​បិទ​តម្លៃ​ជា​សាធារណៈ​អោយ ប្រជាពលរដ្ឋ​ដែល​គាត់​ចូលទៅ​ព្យាបាល​ទាំងនោះ​បានដឹង​អំពី​តម្លៃ​ផង បញ្ហា​ល្បែង​ស៊ី​ ​សង គឺ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​សហការ​ជា​សមត្ថកិច្ច ដើម្បី​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ហើយ​ចំពោះ​បញ្ហា​ផ្សេងៗ​ទៀត​លោកជំទាវ​និង​ទទួលយក​ទាំងអស់ ដើម្បី​ធ្វើការ​សិក្សា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​ក្រោយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គភាព​ពាក់​ព​ន្ធ័​។DSC00974

​ ​ ​លោកជំទាវ​បាន​មានប្រសាសន៍​បន្តទៀតថា​៖​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​ដល់​បងប្អូន​ជានិច្ច ហើយ​រដ្ឋាភិបាល មិន​ចង់អោយ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ ទាំង​កម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែ ការដោះស្រាយ​ផ្អែកទៅលើ​កំណើន​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែមាន ជំនឿ​ទុកចិត្ត​លើ​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណៈបក្ស​ប្រជាជន ដែល​ក្នុង​រយះពេល​ជាង​៣០​ឆ្នាំ​មកនេះ​បាន​ខិតខំ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​តាំងពី​បាតដៃ​ទទេ រហូត​មាន​អ្វីៗ​គ្រប់បែបយ៉ាង​គឺ​ឃើញច្បាស់​នឹង​ភ្នែក​ដូច​សព្វថ្ងៃនេះ និង​បាន​ផ្សះផ្សា​ជាតិ​បញ្ចប់​បាន​ភ្លើងសង្គ្រាម​កាប់សម្លាប់​ខ្មែរ​និង​ខ្មែរ ទទួលបាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ហើយ​បាន​ប្រកាន់យក​គោលការណ៍​លទ្ធិប្រជាធិប្បតេយ្យ​សេរី​ពហុបក្ស ក្នុងការ​ដឹកនាំ​ប្រទេស​ជាំ​តិ​។​DSC00979

ដោយឡែក​គណៈបក្ស​មួយចំនួន​ដែល​បានតែ​ដើរ​សន្យា​នោះ និង​ធ្វើអោយ​សណ្តាប់ធ្នាប់​សន្តិសុខ​ក្នុង​ខេត្ត ក្រុង ច្របូកច្របល់​ជិត​១​ឆ្នាំ​មកនេះ តើ​ពួកគេ​បានធ្វើ​អ្វីខ្លះ សំរេចបាន​អ្វីខ្លះ ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ ក្រៅពី​ការចង់​ផ្តួលរំលំ​រដ្ឋា​ភី​បាល​ស្របច្បាប់ និង​ធ្វើបាតុកម្ម​វាយ​វាយ​ខ្មែរ​ដូចគ្នា​នោះ​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​យើង​ពិចារណា​អោយបាន​ច្បាស់លាស់ កុំ​ចាញ់​ការ​ញុះញង់​ឃោសនា​របស់​ពួកគេ​អោយសោះ ដែល​ធ្វើអោយ​ប្រទេសជាតិ​វឹកវ រ​អសន្តិសុខ ច្របូក ខាតបង់​កិច្ចការងារ ពេល​វា​លា​និង​មុខ​ខរ​បរ​រកស៊ី​របស់​យើងទាំងអស់គ្នា​៕DSC00980