​ប្រជាពលរដ្ឋ​១៧ គ្រួសារ ទ​ទូល​អំណោយ​មនុ​ស្សធ​ម៏ ពី​លោកស្រី​ជា លាភ អភិបាលរង​ខេត្ត

0

​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ទីទ័ល ចំនួន​១៧ គ្រួសារ​នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ត្រូវបាន​លោកស្រី ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នាំយក​អំណោយ​មនុស្ស​ធ​ម៏ ជា​ស្បៀងអាហារ និង​ថវិការ ទៅ​ចែកជូន​ពួកគាត់​ដើម្បី​ដោះស្រាយ​ការ លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ ពិធី​ចែក​អំណោយ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​ ​download (1) download (2) download

លោកស្រី ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖​ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ថា​មាន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ខ្វះខាត​ស្បៀ់ងអាហារ ទើប ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចាត់​ឲ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត នាំយក​អំណោយ​យកមកចែក​ជូន​ដល់​ពួកគាត់​ភ្លាមៗ​ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​ជូន​ពួកគាត់ ។​លោកស្រី​បន្តថា​៖​អំណោយ​ដែល​ចែកជូន​នាពេលនេះ​គឺមាន​ចំនួន ១៧ គ្រួសារ គឺ​ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​រក្សា​ចំនួន ០៦ គ្រួសារ ប្រជាពលរដ្ឋ​ក្នុងភូមិ​ដីស ចំនួន ១០ គ្រួសារ និង​ភូមិ​ព្រៃ​សន្ទះ ចំនួន​០១ គ្រួសារ ។​អំណោយ​ផ្តល់ជូន​ក្នុង​មួយៗ​គ្រួសារ​ទទួលបាន​អង្គ ចំនួន ៥០​គីឡូក្រាម ទឹកត្រី ០៦ ដប ទឹកស៊ីអ៊ីវ ០៦​ដប ត្រីខ ០៥ កំប៉ុង ស្ករស ០១ គីឡូ ក្រាម ប៊ីចេង​កន្លះ​គីឡូក្រាម និង​ថវិកា ៥ ម៉ឺន​រៀល ។​ ​download (1)

លោកស្រី​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​លើក​បញ្ហា​សុខភាព គឺ​ត្រូវ​រស់នៅ​មាន​អនាម័យ ដោយ​ហូប​ទឹកស្អាត បើ​មិនមាន​ទឹកស្អាត​ទេ​គឺ​ត្រូវ​ដាំទឹក​ឲ្យ​ពុះ​មុននឹង​បរិភោគ​ដើម្បី​ជៀសវាង​កើតមាន​ជំងឺ​ផ្សេងៗ​។​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បានទទួល​អំណោយ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​ប៉ៃលិន​ជាពិសេស​នោះ គឺ​ឯកឧត្តម កើត សុធា ជា​អភិបាលខេត្ត​ដែល​លោក​បាន​គិតគូរ​ពី​សុខទុក្ខ​ការលំបាក​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចាត់​ឲ្យ​ក្រុមការងារ ថ្នាក់​ខេត្ត​នាំយក​អំណោយ​យកមកចែក​ជូន​ដល់​ពួកគាត់​នា​ថ្ងៃនេះ ពួកគាត់​មានចិត្ត​ត្រែ​ក​អរ​យ៉ាងខ្លាំង​នៅពេលដែល​ពួកគាត់​កំពុង តែ​ខ្វះខាត​ស្បៀងអាហារ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ៕​