ខេត្តកំពង់ឆ្នាំង( កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ) កំពង់ឆ្នាំង៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តខ្ពស់យកចិត្តទុកដាក់ចំពោះវិស័យអប់រំនៅទូទាំងប្រទេស ក្នុងនោះក៍មានវិស័យអប់រំកាយ និងកីឡាផងដែរ។
គណៈកម្មការដឹកនាំការប្រកួតកីឡាមហាជនបានអោយដឹងថា៖ការពង្រឹងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡាអោយមានប្រសិទ្ធិភាពខ្ពស់សំ ដៅដល់ការរួមចំណែក លើកកំពស់សុខមាលភាពប្រជាពលរដ្ឋ ពង្រឹងសាមគ្គីភាព សមត្ថ ភាព ដើម្បីត្រៀមលក្ខណៈសម្បត្តិបានល្អ ក្នុងការចូលរួម និងទទួលរៀបចំព្រឹត្តការណ៍កី ឡាធំៗ ជាលក្ខណៈអន្តរជាតិនានា។ជាពិសេសកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រ កួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ ដូចនេះក្រសួងបាននឹងកំពុងបណ្តុះបណ្តាល ជ្រើសរើសសំរិតសំរាំងកីឡាករ កីឡារិនីវយក្មេង ដែលមានទេពកោសល្យ និងសក្តានុពល សំរាប់ការប្រកួត។ 
ដោយឡែកនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៤ ក៍បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯងថ្នាក់ភូមិភាគ ដោយបានអនុវត្តន៍តាមផែនការណ៍ប្រតិបត្តិប្រចាំឆ្នាំ២០១៤ របស់អគ្គនាយកដ្ឋានអប់រំកាយ និងកីឡា និងបានសហការណ៍គ្នាយ៉ាងល្អជាមួយសហព័ន្ធកីឡាបាល់បោះ បាល់ទាត់ បាល់ទះ និងសហព័ន្ធអត្តពលកម្មកម្ពុជានៅក្នុងការប្រកួតនេះ។ វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករនិងគូប្រកួតមានឳកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងល្បិចកលរបស់ខ្លួន ដើម្បីទទួលជ័យជំនះ។ 
ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។កីឡាករកីឡាការនីគឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ ដោយឡែកការប្រកួតកីឡាមហាជនគ្រប់វិញ្ញាសារកន្លងមកនេះនៅក្នុងក្រុងកំពង់ ឆ្នាំងបានដំណើរការប្រកួតតាមផែនការជាបន្តបន្ទាប់ដោយរលូនជារៀងរាល់ថ្ងៃពុំមានឧបសគ្គអ្វីកើតឡើងឡើយ។ចំណែកការប្រួតវិញ្ញាសារកីឡាបាល់ទាត់ត្រូវបានមហាជនអោយដឹងថា លទ្ធផលនៃប្រកូតភាគច្រើនបានទៅលើកីឡាមហាជនខេត្តកំពង់ឆ្នាំងជាម្ចាស់ផ្ទះ ចំណែកលទ្ធផលជាផ្លូវការនិងត្រូវប្រកួតវគ្គផ្តាច់ព្រ័តនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ៕ 







































