​​Arsenal និង Southampton ពិភាក្សា​លើ​គ្នា​ការ​លើ​ការផ្ទេរ Morgan Schneiderlin

0

​ក្លិប​កាំភ្លើង​ធំ Arsenal កំពុងតែធ្វើការ​ពិភាក្សា​រ​ជាមួយ​ក្លិប Southampton លើ​ការផ្ទេរ​ខ្សែបម្រើ គឺ​កីឡាករ Morgan Schneiderlin ។​ ​ក្លិប​កាំភ្លើង​ធំ​បានធ្វើ​ការទាក់ទង​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ជា​យូរណាស់​មកហើយ ហើយ​ក្លិប​បាន​នឹង​កំពុង​បញ្ចុះបញ្ចូល​ខ្សែបម្រើ​រូបនេះ​ឲ្យ​ផ្លាស់​មកកាន់​ទឹកដី Emirates ។​images (3)

​យោងតាម​គេហទំព័រ Goal.com បាន​ផ្សព្វផ្សាយ​ថា ក្លិប Arsenal និង Southampton កំពុងតែ​ពិភាក្សារ​ជាមួយគ្នា​លើ​ការផ្ទេរ​កីឡាករ Schneiderlin ដែល​ក្លិប Arsenal បានដាក់​សំណើរ​ប្រមាណ ១៥​លាន​ផោន​ប៉ុន្តែ Southampton ចង់​ឲ្យ Arsenal ចំណាយ​ប្រមាណ​១៨​លាន​ផោន​សម្រាប់ ខ្សែបម្រើ​រូបនេះ ។​ ​គួរ​បញ្ជាក់ថា មកដល់ពេលនេះ​ក្លិប Southampton បាន​លក់​កីឡាករ​អស់​៣​នាក់​ហើយ​គឺ Rickie Lambert, Luke Shaw និង Adam Lallana ៕