យោងតាមប្រភពព័ត៌មាននាពេលចុងក្រោយនេះបានរាយការណ៍ថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Louis van Gaal កំពុងតែត្រៀមនាំយកខ្សែការពារក្លិប Feyenoord គឺកីឡាករ Stefan de Vrij មកកាន់ទឹកដី Old Trafford ។ កីឡាករវ័យ២២ឆ្នាំរូបនេះក៏ជាគោលដៅរបស់ក្លិប Lazio ផងដែរបន្ទាប់ពីរូបគេបង្ហាញពីទម្រង់លេងយ៉ាងល្អឲ្យក្រុមមច្ចុរាជពណ៌ទឹកក្រូចហូឡង់សម្រាប់ការប្រកួត World Cup នៅ ប្រទេសប្រេស៊ីលដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រ The Mirror បានអះអាងថា De Vrij បានច្រានចោល មិនព្រមផ្លាស់ទៅកាន់ក្លិបបាល់ទាត់នៅក្របខណ្ឌ Serie A ហើយជាមួយគ្នានោះ អតីតគ្រូបង្វឹក ក្រុមជម្រើសជាតិហូឡង់បានត្រៀមនឹងដាក់សំណើរ១០លានផោនដើម្បីនាំយក De Vrij ។ គួរបញ្ជាក់ថា នៅរដូវក្តៅនេះ ក្លិបបិសាចក្រហម Manchester United ទិញបានកីឡាករ២នាក់ ហើយគឺ Ander Herrera និង Luke Shaw ៕







































