ភ្នំពេញ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿងវ៉ាគ្នាទៅវិញទៅមក ហើយប៉ះគ្នាបន្តិចបន្តួចសោះ បានឈប់ម៉ូតូវាយគ្នាបណ្តាលឲ្យរងរបួសបែកក្បាលហូឈាមស្រោចខ្លួនទាំងសងខាង ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ ចោមរោមមើល កាលពីវេលាម៉ោង២៣និង១០នាទី
ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៤ នៅចំណុចខាងជើងផ្លូវរទះភ្លើង តាមបណ្តោយផ្លូវលេខ៥៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
![20140711231010[08-10-13]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/2014071123101008-10-13.jpg?resize=696%2C522&ssl=1)
![20140711231048[08-10-28]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/2014071123104808-10-28.jpg?resize=696%2C522&ssl=1)
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៤នាក់ ជិះម៉ូតូពីគ្រឿងប្រដេញគ្នាតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងជើងផ្លូវរទះភ្លើង ក៏បានស្រែកជេគ្នាទៅវិញទៅមក ហើយឈប់ម៉ូតូវាយគ្នាដោយភាគីម្ខាងមានដំបងនិងម្ខាងប្រដាប់ដោយដំថ្ម ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ រាយការណ៍ទៅសមត្ថកិច្ចចុះអត្តរាគមន៍ភ្លាមៗ។
![20140711230539[08-08-53]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/2014071123053908-08-53.jpg?resize=696%2C522&ssl=1)
ជនរងគ្រោះរងគ្រោះឈ្មោះពេជ្រ រី ភេទប្រុស អាយុ៣០ឆ្នាំ មុចរបងជាជាងសំណង ស្នាក់នៅម្តុំផ្សារទួលទំពូង មានស្រុកកំណើតនៅខេត្តកំពត់ ទី២ឈ្មោះ គឹម ដារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបធ្វើការក្រុមuggech ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣ឈ្មោះ សុខ មុន្នា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត នៅសកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមការរៀបរាប់ពីឈ្មោះពេជ្រ រី បានឲ្យដឹងថា មុនពេលកើតហេតុ គេបានជិះម៉ូតូមួយគ្រឿងម៉ាកសងកូរ៉េ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីកន្លែងផឹកស៊ី ហើយគោលបំណងទៅបន្តទៅចូលខាងរាអូខេ មួយកន្លែងទៀត ខណៈមកដល់ចំណុចកើតហេតុមានម៉ូតូសេ១២៥ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AM-4746 ធ្វើដំណើរស្របគ្នា ហើយបានវ៉ាគ្នាទៅវិញទៅមកនិងឌឺដាក់គ្នា ដោយម្នាក់ទ្រាំមិនបាន ក៏ឈប់ម៉ូតូរាងខ្លួន ហើយដេញវាយគ្នា តាមដងផ្លូវសាធារណៈ ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែផ្អើលមកមើល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងនាំភាគីទាំងសងខាង រួមទាំងម៉ូតូ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយតាមច្បាប់ ។
គួបញ្ជាក់ថាទាក់ទិននិងហេតុការណ៍បណ្តាលមកពីពួកគេទាំងសងខាងស្រវឹងស្រាជោគជាំទើបបង្កឲ្យមានជំលោះបែបនេះ៕




































