League សម្រាប់រដូវកាលថ្មីនេះបាន អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Dwight Yorke (វ៉ាយ យ៉ក) បានលើក ឡើងថា ក្លិបបិសាចក្រហមអាចមានលទ្ធភាពក្នុងការប្រជែងយកតំណែងជើង Premier League បានសម្រាប់ រដូវកាលថ្មីនេះ ។ Manchester United បានធ្លាក់ទៅលំដាប់ដ៏ទាបមួយកាលពីរដូវកាលមុននៅពេលដែលក្លិបនេះបានបញ្ចប់ នៅចំណាត់ថ្នាក់ទី៧ក្រោមការដឹកនាំរបស់លោក David Moyes ។ ទោះបីជាយ៉ាងណាក៏ដោយ Yorke មានជំនឿថា គ្រូបង្វឹកថ្មី Louis van Gaal នឹងអាចនាំក្លិបនេះឲ្យឈ្នះ ជើងឯកក្នុងលីកបាន ។
Yorke ប្រាប់សារព័ត៌មាន Sky Sports News ថា “ខ្ញុំគិតថាក្រុមនេះគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចប្រជែងយកជើងឯក Premier League ជាមួយក្រុមដទៃបានដូចកាលដែល Manchester United ធ្វើបានកាលពីអតីតកាល” ។ គួរបញ្ជាក់ថា Manchester United នឹងត្រូវជួបជាមួយក្លិបក្ងានព្រៃ Swansea City សម្រាប់ការប្រកួត បើករដូវកាលនៅថ្ងៃទី១៦ខែសីហាខាងមុខនេះ ៕







































