ក្លិបសារិការព្រៃ Newcastle United ត្រូវបានគេមើលឃើញថា កំពុងមានចំណាប់អារម្មណ៍លើការទិញយក កីឡាករ Andy Carroll មកវិញនៅរដូវក្តៅនេះ ។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានផ្លាស់ពី Newcastle ទៅ Liverpool ក្នុងឆ្នាំ ២០១០ ប៉ុន្តែរូបគេមិនសូវជាបាន ចូលលេងឡើយនៅទឹកដី Anfield ហើយបន្ទាប់មក Carroll ក៏បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លិបញញួរយក្ស West Ham United ជាលក្ខណៈខ្ចីជើងក្នុងរដូវកាល ២០១២-២០១៣ ។ យោងតាមសារព័ត៌មាន The Sunday People បានចុះផ្សាយថា ក្លិប Newcastle កំពុងតែព្យាយាមនាំយក ខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះមកកាន់ក្លិបដើមកំណើតរបស់គេវិញ ។ គួរបញ្ជាក់ថា Carroll ធ្លាប់ស៊ុតបញ្ចូលទីបាន៣៣គ្រាប់ក្នុងការចូលលេង៩១ប្រកួតឲ្យ Newcastle ៕
Ads







































