កិច្ចប្រជុំ​ស្ដីពីរ​ការរៀបចំ​បង្កើត​រចនា​សម្ព័ន្ឋ​គ្រប់គ្រង​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​ត្បូងឃ្មុំ​

​កាល​ពីរ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៤​បាន​ប្រា​រព​ពិធី​បើក​កិច្ចប្រជុំ​ស្ដីពីរ​ការរៀបចំ​បង្កើត​រចនា​សម្ព័ន្ឋ​គ្រប់គ្រង​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ក្រោម​អធិបតីភាព​អែកឧត្តម​ប្រាជ្ញ​ចន្ទ​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ត្បូងឃ្មុំ​និង​អែកឧត្តម​ឡាន់​ឆន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​មាន​

ការចូលរួម​ពី​រ​សំណាក់​មន្ត្រីរាជការ​ជុំវិញ​សាលាខេត្ត​ផងដែរ​។​
​ថ្លែង​ក្នុង​ពិធី​នោះ​អែកឧត្តម​ប្រាជ្ញ​ចន្ទ​បាន​មាន​ប្រសា​ស​ន៏​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អែកឧត្តម​លោកជំទាវ​    ​អស់លោក​    ​លោកស្រី​និង​មន្ត្រី​ពាក់​ពន្ធ័​ទាំង​អស់​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ក្នុង​ការត្រៀម​និង​រៀបចំ​កិច្ចប្រជុំ​បឋម​ក្នុង​ការរៀបចំ​បង្កើតរ​ចនាស​ម្ព័​ន្ឋ​គ្រប់គ្រង​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ដែល​ជា​ខេត្ត​បង្កើត​ថ្មី​ហើយ​ដែល​ទើប​ប្រកាស​ដាក់​ឲ​ដំណើរការ​ជា​ផ្លូវការ​កាលពីរ​ថ្ងៃទី​០២​ខែ​មិថុនា​ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​។​កិច្ចប្រជុំ​នា​ថ្ងៃនេះ​    ​មាន​គោលបំណង​ចម្បង​    ​ដើម្បី​ឆ្លង​សមាសភាព​ស្នើសុំ​ការទទួលស្គាល់​ពី​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ក្នុងនោះ​រួមមាន​»​ប្រធាន​អនុប្រធាន​កិត្តិយស​គ​ណះ​កម្មា​ធិ​ការ​សាខា​និង​ប្រតិបត្តិ​សាខា​ចំណុះឲ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ស្រប​តាម​ការណែនាំ​របស់​គ​ណះ​កម្មា​ធិ​ការកណ្ដាល​កាកបាទក្រហ​ម​កម្ពុជា​    ​និង​អនុលោម​តាម​លក្ខន្តិក​និតិ​ក្រម​    ​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​របស់​កាកបាទក្រហម​កម្ពុជា​ដើម្បី​រួមចំណែក​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ​ការពារ​ភាពថ្លៃ​ថ្នូ​របស់​មនុស្សជាតិ​    ​និង​ការពារ​តម្លៃ​មនុស្ស​ធ​ម៏​របស់​ជន​ងាយ​រងគ្រោះ​និង​គោល​ការគ្រិះ​របស់​ចលនា​កាកបាទក្រហម​និង​អឌ្ឍចន្ច​ក្រហម​រួមមាន​    ​ភាព​មនុស្ស​ធ​ម៏​ភាពមិនលំអៀង​    ​អព្យាក្រឹតភាព​    ​អែករាជភាព​    ​សេវា​ស្មគ្រចិត្ត​    ​អែកភាព​    ​និង​សកល​ភាព​។​
​គោលបំណង​ដ៏​ចម្បង​របស់​កាកបាទក្រហម​កម្ពុជា​    ​គឺ​ត្រូវ​បង្ការ​    ​និង​ជួយ​សម្រាល​ទុក្ខវេទនា​ដោយ​ដាច់​ខាត​    ​មិន​លំអៀង​    ​និង​គ្មាន​ភាព​បែងចែក​សញ្ជាតិ​    ​ពូជ​សាស​ន៏​    ​ភេទ​    ​ជំនឿ​សាសនា​    ​ភាសា​    ​វណ្ណះ​    ​ឬ​និន្នាការ​    ​នយោបាយ​ឬ​ដោយ​មូលហេតុ​អ្វី​ឡើយ​។​
​ចំពោះ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ត្រូវបាន​រៀបចំ​និង​ដំណើ​ការចាប់ផ្ដើម​ពីរ​ថ្នាក់​ជាតិ​នៅតាម​ក្រសួង​ស្ថាបន័ថ្ងា​ក់​រាជធានីខេ​ត្ត​ក្រុង​ស្រុក​ខណ្ឌ​មូលដ្ឋាន​សហគម​ន៏​និង​ក្រុម​ការងារ​តាម​វិស័យ​ឬ​តាម​តម្រូវការ​ជាក់ស្ដែង​។​នៅ​ថ្នាក់​ជាតិ​មាន​កម្មា​ការធិការក​ណ្ដាលនិង​អគ្គលេខាធិការដ្ឋា​ននាយ​ក​ដ្ឋា​ន​មួយចំនួនចំណុះ​នៅ​ថ្នាក់​រាជធានី​ខេត្ត​មាន​គ​ណះ​កិ​តិ្ត​យ​សគ​ណះ​កម្មា​ការធិការ​សាខា​និង​ក្រុម​ប្រតិបត្តិ​រួម​ជាមួយ​ក្រុមការងារ​តាម​ជំនាញ​វិស័យ​ចំនែក​នៅ​ថ្នាក់​ស្រុក​ក្រុង​ខណ្ឌ​មាន​កិតិ្ត​យស​អនុសាខាគ​ណះ​កម្មា​ការធិការ​អនុ​សាខាក្រុម​កាកបាទ​ក្រហម​កម្ពុជា​ឃុំ​សង្កាត់​ព្រមទាំង​អ្នកិ​ស្មគ្រចិត្ត​កាកបាទក្រហ​ម​សហគមន៏​។​ដោយឡែក​មានរ​ចនាស​ម្ព័​ន្ឋក្រុមការងារ​កាកបាទ​ក្រហម​តាម​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ផងដែរ​។​

1