អារឈើមិនបានប្រយ័ត្ន ត្រូវដើមឈើរលំសង្កត់លើស្លាប់ទាំងយប់នៅស្រុក សេ សាន

0

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានទៅអារឈើដោយមិនបានប្រយ័ត្ន ក៏ត្រូវឈើរលំកិនស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធ័មកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នៅចំនុចថ្មដារ ភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
តាមការឲ្យដឹង ពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រប ស្រុកសេសាន:ថាជនរងគ្រោះឈ្មោះ បូ អាយុប្រហែល៣០ឆ្នាំ មានទីលំនៅក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ មកជួយកាប់ឆ្ការព្រៃចំការឲ្យបងប្អូននៅចំនុចថ្មដារ គ្រាកំពុងប្រើប្រាស់ម៉ាស៊ីនអាររំលំដើមឈើ លុះឈើដាច់ក៍ត្រូវបានឈើបាក់រលំសង្កត់ស្លាប់នៅនឹងកន្លែងតែម្តង ក្រោយមក សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕