ជនសង្ស័យពីរនាក់ក្នុងចំណោមបួននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានក្រោយធ្វើសកម្មភាពលួចគាស់ធុងលក់ភេសជ្ជះ

0

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់បានធ្វេីសកម្មភាពលួចគាស់ធុងលក់ភេសជ្ជះលួចសំភារះតែមិនទាន់បានសម្រេចផងក៏ត្រូវប្រជាការពារសង្កាត់ទំនប់ទឹក ប្រទះឃេីញសួរនាំភ្លាមនោះជនសង្ស័យក៏បានព្យាយាមរត់គេចខ្លួនតែមិនរួចទេីបឃាត់បានចំនួន២នាក់ដោយឡែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របងមន្ទីរពេទ្យរុស្ស៊ី ខាងកេីត ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកទីតាំងខាងលេីធ្លាប់មានជនសង្ស័យគាស់ទូនិងធុងលួចយកភេសជ្ជះម្តងរួចមកហេីយ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន៤នាក់ បេីករ៉ឺម៉កមួយគ្រឿងមកធ្វេីសកម្មភាពគាស់ទូនិងធុងម្តងទៀត ខណះកំពុងធ្វេីសកម្មភាពស្រាប់តែប្រជាការពារសង្កាត់ទំនប់ទឹក ល្បាតប្រទះឃេីញក៏សួរនាំភ្លាមនោះជនសង្ស័យចំនួន២នាក់បានបេីករ៉ឺម៉កគេចខ្លួនបាត់ចំណែកបក្ខពួក២នាក់ទៀតព្យាយាមរត់គេចខ្លួនតែត្រូវប្រជាការពារសហការជាមួយសន្តិសុខមន្ទីរពេទ្យរុស្ស៊ីដេញចាប់បានមកវិញហេីយបានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថដេីម្បីចុះមកនាំខ្លួនជនសង្ស័យទាំង២នាក់ទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌបឹកកេងកងដេីម្បីសាកសួរនិងស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត៕