VIDEO ​Patrice Evra សម្រេចចិត្ត​ចាកចេញ​ពី Manchester United ផ្លាស់​ទៅ Juventus

0

​ ​ក្លិប​បិសាច​ក្រហម Manchester United បានប្រកាសថា ខ្សែការពារ Patrice Evra បានសម្រេច​ចិត្ត ផ្លាស់​ទៅកាន់​ក្លិប​សេះបង្កង់ Juventus នៅ​ក្របខណ្ឌ​ប្រទេស​អ៊ីតាលី ។​ ​កីឡាករ​សញ្ជាតិ​បារាំង​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ជាមួយ​ក្លិប​ជើងឯក​អ៊ីតាលី​ក្នុងតម្លៃ ប្រមាណ​៩៥០,០០០​ផោន ។​ Evra បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប Manchester United បន្ទាប់ពី​លេង​នៅ​ទឹកដី Old Trafford ទទួលបាន ជោគជ័យ​អស់​រយៈពេល​៨​ឆ្នាំ ។​

Evra បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប Manchester United ថា “​ខ្ញុំ​បាន​សម្រេចចិត្តថា នេះ​ជា​ពេលដែល​ខ្ញុំ ត្រូវ​ចាក​ចេញពី Manchester United វា​ជាការ​សម្រេចចិត្ត​ដ៏​ធំ​បំផុត​មួយ​ក្នុង​អាជីព​របស់ខ្ញុំ ហើយ​ក្លិប​មួយ​នេះ​តែងតែ ដក់​ជាប់​ក្នុង​បេះដូង​របស់ខ្ញុំ​ជានិច្ច​” ។​ ​គួរ​បញ្ជាក់ថា អំឡុងពេល​លេង​ឲ្យ Manchester United Evra បានឈ្នះ​ជើងឯក Premier League ចំនួន​៥​លើក League Cups ៣ លើក​និង Champions League ចំនួន​១​លើក ៕