ក្លិប Atletico Madrid ត្រូវបានគេរាយការណ៍ថា កំពុងតែចរចារជាមួយក្លិបតោខៀវ Chelsea ក្នុងគោលបំណង ទិញយកខ្សែប្រយុទ្ធ Fernando Torres ត្រឡប់ទៅវិញ ។ កីឡាករវ័យ៣០ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៤៥គ្រាប់ក្នុងការចូលលេង១៧២ប្រកួតឲ្យក្រុម Chelsea ក្រោយពេលរូបគេបានផ្លាស់ពីក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ ២០១១ ក្នុងតម្លៃ៥០លានផោន ។
យោងតាមគេហទំព័រ Eurosport បានផ្សព្វផ្សាយថា នាយកប្រតិបត្តិក្លិប Atletico Madrid លោក មីហ្គែល អេនជែល ហ្គីល ម៉ារីន (Miguel Angel Gil Marin) បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៏ កាលពីចុងសប្តាហ៍ដើម្បី ពិភាក្សាលើការផ្ទេរកីឡាករ Torres ដោយបានដាក់តម្លៃខ្លួនដល់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះប្រមាណ ១៣លានផោន ។ គួររម្លឹកឡើងវិញថា Torres មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែក្លិប Atletico នេះដោយរូបគេស៊ុតបញ្ចូលទី បាន៩១គ្រាប់ក្នុងការបង្ហាញខ្លួន២៤៤ប្រកួតមុនពេលផ្លាស់ទៅកាន់ Liverpool ក្នុងឆ្នាំ ២០០៧ ៕







































