ក្លិបអ្នកមានបុណ្យ Barcelona ប្រកាសថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងលើការទិញយកកីឡាករ Jeremy Mathieu ពីក្លិបប្រជៀវខ្មៅ Valencia រួចរាល់ហើយក្នុងតម្លៃពលកម្មប្រមាណ១៥.៨លានផោន ។
កីឡាករសញ្ជាតិបារាំងវ័យ៣០ឆ្នាំរូបនេះបានព្រមព្រៀងចុះកិច្ចសន្យារយៈពេល៤ឆ្នាំនៅទឹកដី Camp Nou ហើយកំពុងពិចារណាគ្រោងនឹងបន្តកិច្ចសន្យាលើនេះចំនួន១២ខែទៀត ។
ក្លិបអ្នកមានបុណ្យ Barcelona ក៏បានប្រកាសផងដែរថា ខ្សែការពាររូបនេះបានក្លាយជាកីឡាករថ្មីម្នាក់ទៀតរបស់ក្លិបក្រោយពេល Barcelona បានទិញខ្សែប្រយុទ្ធ Luiz Suarez ពីហង្សក្រហម Liverpool ។
គួរបញ្ជាក់ថា Mathieu បានចូលលេងឲ្យ Valencia ក្នុងឆ្នាំ ២០០៩ ក្រោយចាកចេញពីក្លិប Toulouse ហើយរូបគេរកគ្រាប់បាល់បាន៤គ្រាប់ក្នុងការចូលលេង៤២ប្រកួតកាលពីរដូវកាលមុន ៕







































