កីឡាករវ័យក្មេង Divock Origi ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់សហរដ្ឋ អាមេរិកដើម្បីធ្វើការពិនិត្យសុខភាពផ្លាស់ទៅកាន់ក្លិបហង្សក្រហម Liverpool ដោយមានតម្លៃខ្លួនប្រមាណ១០លានផោនខណៈដែល Liverpool កំពុងធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅទីនោះ
។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះត្រូវបានបណ្តុះបណ្តាលឡើងនៅក្នុងក្លិប Genk របស់ប៊ែលហ្ស៊ិក ហើយកាលពីរដូវកាលមុនរូបគេបានលេងឲ្យក្លិប Lille របស់បារាំងដោយស៊ុតបញ្ចូលទីបាន ចំនួន៦គ្រាប់ ។
យុវជនរបស់ជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងការប្រកួត World Cup នៅប្រទេសប្រេស៊ីលដែលបានធ្វើឲ្យក្លិបជាច្រើននៅក្របខណ្ឌអង់គ្លេស Premier League មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសក្លិបមាន់ខ្នាយមាស Tottenham Hotspurs ។
គួរបញ្ជាក់ថា Origi បានក្លាយជាកីឡាករទី២ដែលធ្វើដំណើរទៅពិនិត្យសុខភាពនៅសហរដ្ឋ អាមេរិកដើម្បីផ្លាស់ទៅ Liverpool បន្ទាប់ពីកីឡាករសញ្ជាតិបារាំងគឺ Loic Remy ៕





































