Stoke City ព្រមព្រៀង​នាំយក Bojan ពី Barcelona

ក្លិប​មហា​កំផែង Stoke City បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​ការទិញ​យក​ខ្សែប្រយុទ្ធ Bojan ពី​ក្លិប​អ្នក​មាន​បុណ្យ Barcelona ក្នុង​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ ។​

កីឡាក​រវ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ធ្វើដំណើរ​មក​ដល់​កីឡាដ្ឋាន Britannia Stadium រួចរាល់​ហើយ​ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព​ប៉ុន្តែ​ក្លិប​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​នោះទេ ។​
Bojan បាន​ចាកចេញ​ពី Barcelona ក្នុង​ឆ្នាំ​២០១១​ដើម្បី​ទៅ​លេងឲ្យ​ក្លិប Roma និង AC Milan ហើយ​រូបគេ​ក៏​បាន​វិលត្រឡប់​មកកាន់​ទឹកដី Camp Nou វិញ​កាលពី​រដូវ​កាល​មុន​ប៉ុន្តែ​ភ្លាមៗ​នោះ Bojan ក៏​ត្រូវ​បាន​ក្លិប Ajax ខ្ចី​ជើង​ពី Barcelona បន្ត​ទៀត​នៅ​រដូវ​កាល​២០១៣-២០១៤ ។​
​គ្រូបង្វឹក​ក្លិប Stoke លោក Mark Hughes បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “Bojan បាន​ព្រមព្រៀង​ផ្លាស់​មក​កាន់​ក្លិប​នេះ ហើយ​កីឡាករ​រូប​នេះ​នឹង​មាន​អនាគត​ក្នុង​ក្រប​ខណ្ឌ Premier League” ។​
​គួរបញ្ជាក់​ថា ក្លិប Stoke នឹង​ត្រូវ​ធ្វើ​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​មុន​បើក​រដូវ​កាល​ជាមួយ​ក្លិប​មកពី អាល្លឺម៉ង់​គឺ ក្លិប 1860 Munich នៅ​ថ្ងៃ​សៅរ៍​នេះ ៕

Bojan-Krkic