ភ្នំពេញ៖ ចោរប្លន់ប្រដាប់អាវុធពីរនាក់ ម្នាក់ត្រូវប្រជាពលរដ្ឋវាយរហូតស្ទើរស្លាប់ស្ទើររស់ និងម្នាក់ទៀតត្រូវរត់គេចខ្លួន បន្ទាប់ពីពួកគេទាំងពីរនាក់ ធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ និងគ្រឿងអលង្ការពីនារីម្នាក់មិនបានសម្រេច នៅចំណុចផ្លូវលេខ៧០ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រេក្រោម
កាលពីវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤។
![MAH01180[11-18-12]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0118011-18-12.jpg?resize=696%2C392&ssl=1)
យោងតាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា៖ ទាក់ទិននឹងអំពើបាញ់ប្លន់ខាងលើនេះ គេសង្កេតឃើញនារីរងគ្រោះខាងលើ មិនបានបញ្ជាក់ឈ្មោះ បានជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ទើបតែចេញមកពីធ្វើការ លុះមកដល់មុខផ្ទះរបស់ខ្លួន ដែលនៅជិតកន្លែងកើតហេតុនេះ ស្រាប់តែមានចោរប្រដាប់អាវុធមួយក្រុមមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CK-6647 បានជិះមកពីក្រោយ ហើយលើកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីគំរាមឲ្យនារីរងគ្រោះចុះពីលើម៉ូតូ និងឲ្យដោះគ្រឿងអលង្កា ក្នុងខ្លួនឲ្យគេទាំងអស់ ។
![MAH01182[11-19-37]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0118211-19-37.jpg?resize=696%2C392&ssl=1)
![MAH01193[11-19-20]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0119311-19-20.jpg?resize=696%2C392&ssl=1)
ដោយនារីរងគ្រោះមានការភ័យខ្លាំងពេក ក៏បានស្រែកឆោរឡោរឲ្យគេឯងជួយ ហើយស្នូរកាំភ្លើងដែលបន្លឺឡើងចំនួនមួយគ្រឿងនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើតហេតុ និងបាននាំគ្នាមកជួយអន្តរាគមន៍ វាយប្រតាយប្រតប់ដណ្តើមកាំភ្លើងជាមួយនិងជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកពីរនាក់ ដែលមានកាំភ្លើងជាប់ដៃនោះ ក៏បណ្តាលឲ្យផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់ថែមទៀតតែសំណាងល្អមិនបណ្តាលឲ្យចំនណារម្នាក់ឡើយហើយកាំភ្លើងត្រូវប្រជាពលរដ្ឋដណ្តើមបានក៏ធ្វើការព្រួតវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ស្ទើររស់សល់តែដង្ហើមចង្រឹតចំណែកឯជនសង្ស័យម្នាក់ទៀតឃើញស្ថានការដូចនេះក៏ បានព្យាយាមរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងកាំភ្លើងម៉ូតូនិងវត្ថុតាងផ្សេងៗទៀតបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការចាត់ការតាមផ្លូវច្បាប់៕




































