ខេត្តបន្ទាយមានជ័យ:កិច្ចប្រជុំសាមញ្ញលើកទី២ អណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៤ ខែកក្ដដា ឆ្នាំ ២០១៤ប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក១៦លើ ១៧រូប ព្រមទាំងវត្តមាន លោកឧកញ៉ា អ៊ឹម ភាន់សុផល
អភិបាលរងខេត្ត មន្ទីរអង្គភាព អភិបាលស្រុក-ក្រុងទាំង៩ របស់ខេត្តបន្ទាយមានជ័យចូលរួម។
កិច្ចប្រជុំពិនិត្យកូរ៉ូមនិងបែងចែកជារបៀបវារ:ចំនួន៦គឺ: អនុម័ត សេចក្ដីព្រាងរបៀបវរះពិភាក្សា នៃកិច្ច ប្រជុំសាមញ្ញលើកទី២ ពិនិត្យ ពិភាក្សានិងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមព្រឹក្សាខេត្ត ពិនិត្យ ពិភាក្សានិងអនុម័ត
សេចក្ដីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី១ អណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាង ប្រតិទិននៃកិច្ចប្រជុំ សាមញ្ញរយះពេល១២ខែ ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៥សំណួចម្លើយ និងការបញ្ចេញមតិយោបល់ និងបញ្ហាផ្សេងៗ។
លោកឧកញ៉ា អឹុម ភាន់សុផល អភិបាលរងខេត្តមានប្រសាសន៍ថា: លោក សាទនិងរីករាយ និងការត្រូវរូវគ្នារវាងគណ:បក្សទាំងពីរ CPP និងCNRP ដូចពលរដ្ឋទូទាំងប្រទេស និងការអភិវឌ្ឍប្រទេសជាតិមានសន្ទុះជឿនលឿនទៅមុខ។
លោកឧកញ៉ា អឹុម ភាន់សុផល លើកឡើងពីផលវិបាករបស់ប្រជាពលរដ្ឋក្នុងការរកន្លែងធ្វើលិខិតឆ្លងដែន ដើម្បីទៅធ្វើការក្នុងប្រទេសថៃ តែលោកបារម្មណ៍ចំពោះកង្វះកម្លាំងពលកម្ម ក្នុងរោងចក្ររបស់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តដែលនិងត្រូវពង្រើក ថែមទៀតនាពេលខាងមុខ។ចំពោះបញ្ហាទឹក កសិករមានការបារម្មណ៍នាដើមរដូវ តែក្រោយភ្លៀងធ្លាក់ជោកជាំ ខេត្តរកវិធី ត្រៀមសង្គ្រោះ កសិផលរបស់កសិករនិងគ្រោះធម្មជាតិផ្សេងៗដែលកើតឡើងចំពោះមុខ។
លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យមាន្រសាសន៍កោតសរសើរគណ:អភិបាល និងគ្រប់បណ្ដាមន្ទីអង្គភាពពាក់ព័ន្ធ ដែលយកចិត្តទុកដាក់លើការងារទទួលបានលទ្ធផលល្អនិងជោគជ័យ ពិសេសការរៀបចំបង្កើតគណ:កម្មាធិការទាំងបី ការជួយសម្រួលដល់ពលករកម្ពុជាដែលត្រឡប់និវត្តន៍ពីប្រទេសថៃ។
លោក អ៊ុង អឿន បានលើកឡើងបើកសម្ភោធតភ្ជាប់ផ្លូវរថភ្លើងឡើងវិញ នាថ្ងៃស្អែក ដែលផ្លូវនេះបានកាត់ផ្តាច់តាំងពីទស្សវត្សទី ៧០ និងតភ្ជាប់ឡើងវិញអោយដំណើរការតែត្រូវខូចខាត ក្រោយបើកសម្ភោធតភ្ជាប់ផ្លូវរថភ្លើងនេះពលរដ្ឋ និស្សិត និងអ្នកពាណិជ្ជកម្ម មានភាពងាយស្រួល ចំណាយថវិការតិច អាចទំនាក់ទំនងល្អជាមួយប្រទេសអាស៊ាន៕






































