បាសេឡូណា ៖ លោក Josep Maria Bartomeu បានច្រានចោលរបាយការណ៍ដែលថា កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំ Lionel Messi មិនមានបំណងបន្តកិច្ចសន្យាថ្មី នៅពេលដែលផុតកំណត់នៅឆ្នាំ២០២១ ហើយថារូបគេ នឹងបញ្ចប់អាជីពបាល់ទាត់នៅទីនេះទៀតផង។
លោក Bartomeu បានប្រាប់បណ្តាញព័ត៌មានអេស្ប៉ាញ Movistar ថា យើងកំពុងចរចាជាមួយកីឡាករជាច្រើន ប៉ុន្តែ Messi បានពន្យល់យើងថា គាត់ចង់ស្នាក់នៅទីនេះបន្ត។ ដូច្នេះយើងនឹងរីករាយជាមួយគាត់យូរជាងនេះទៅទៀត។
លោក Bartomeu បានថ្លែងបែបនេះ បន្ទាប់ពីក្រុមរបស់កាតាឡាន់ឈ្នះ ៤-១ នៅ LaLiga នៅក្នុងផ្ទះក្រុម Villarreal ដែលបានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីក្រុមកំពូលតារាងមកនៅ Real Madrid ត្រឹម៤ពិន្ទុដដែល។
មួយវិញទៀត ប្រធានក្លិបខាងលើក៏បានធ្វើការរិះគន់ទៅប្រព័ន្ធ VAR ចាប់តាំងពីបានវិលត្រឡប់មកប្រកួតវិញ ក្រោយវិបត្តិ Covid-19 ដោយលើកឡើងថា វាមិនមានភាពស្មើគ្នា ទេដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផល ហើយវាមើលទៅដូចជាវាតែងតែពេញចិត្តនឹងក្រុមដដែលពេក។
ជាការឆ្លើយតប លោក Zinedine Zidane គ្រូបង្វឹករបស់ Real Madrid ក៏បាននិយាយថា លោកពិតជានឿយហត់នឹងជ័យជំនះរបស់ក្រុមលោកដែលកំពុងរងការរិះគន់បែបនេះណាស់ ដ្បិតដឹកនាំ ៦ប្រកួតមិនដែលចាញ់ និងថាដោយសារមាន VAR ជួយនោះ៕