​​សម្ភោ​ធ​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​មិត្តភាព​កម្ពុជា​ថៃ​នៅ​ព្រំដែន​ប៉ោយប៉ែត​

0

​បន្ទាយមានជ័យ​៖ ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​សម្រាប់​រថភ្លើង​ឆ្លងកាត់​ពី​កម្ពុជា​ថៃឡង់​នៅ​ព្រំដែន​កម្ពុជា​ថៃ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​នឹង​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០១៤​ស្អែក​នេះ​ក្រោម​អធិប​ត​ភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អួន សុង អនុរដ្ឋលេខាធិការ​ក្រសួង​

សាធារណៈការ​និង​ដឹកជញ្ជូន​តំណាង​ភាគី​កម្ពុជា ចំណែក​ភាគី​ថៃ​មានការ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ស្ពាន​មិត្តភាព​នេះ​ដោយ​អនុរដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មួយអន្លើ​ដោយ​មន្ត្រី​ពាក់​ព​ន្ធ័​ជាច្រើនរូប​ទៀត ។​ ​ ​ស្ពាន​សម្រាប់​រថភ្លើង​ឆ្លងកាត់​ដែល​នឹង​ស្ថាបនា​នៅ​ដើមខែ​សីហា​ឆ្នាំ​២៩១៤​ខាងមុខនេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​និង​ថ្នាក់ដឹកនាំ​របស់​រាជាណាចក្រ​ថៃឡង់ ហើយ​ទន្ទឹមនឹង​ឈានដល់​បើក​ការដ្ឋាន​ស្ថាបនា​នេះ​ឡើង​គឺ ភាគី​ទាំង​ពីរបាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ក្នុង​ចុះមក​ត្រួតពិនិត្យ​និង​ស្វែង​លើ​ការសិក្សា​គំ​រោ​ស្ថាបនា ។​tJAI

ជាការ​ពិតណាស់​ស្ពាន​ថ្មី​ដែល​នឹង​ចាប់​ស្ថាបនា​ឡើង​តាម​គំរោង​របស់​រាជរដ្ឋាភិបាល​ទាំង​ពីរបាន​ឯកភាពគ្នា​នោះ​គឺ​សាងសង់​តាម​ស្តង់​តា​ចាស់​ទាំងស្រុង​ដែលមាន​ប្រវែង​៤៣​ម៉ែត្រ​ប៉ុន្តែ​ស្ថាបនា​ថ្មី​នឹង​បន្ថែម​០២​ម៉ែត្រ​ទៀត​៤៥​ម៉ែត្រ ចំណាយ​ថវិកា​សរុប​អស់​ជាង​៣០​លាន​បាត​ប្រាក់​ថៃ​ដែលជា​ថវិកា​របស់​រាជា​ណា​ចក្រ​ថៃឡង់​ទាំងស្រុង ។​ លោក ចាន់​សំឡេង នាយករង​ទទួលបន្ទុក​ផ្លូវដែក​ខាង​កម្ពុជា ធ្លាប់បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​កន្លងទៅ​ថា​៖​ភាគី​កម្ពុជា​យើង​បាន​ស្ថាបនា​ផ្លូវដែក​ជិត​រួចរាល់​អស់ហើយ ។

លោក​ថា​៖​នៅ​សេស់សល់​ត្រឹមតែ​០២​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ពី​ចំណុច​ត​ភ្ជាប់​ព្រំដែន​ថៃ​ឆ្ពោះទៅកាន់​ក្រុង​សិរី​សោ​ភ​ណ័​ខេត្តបន្ទាយមានជ័យ​នោះ ។ ចំណែក​សារៈ​ប្រ​យោ​ជ​ន៏​នៃ​ផ្លូវ​រថភ្លើង​បន្ទាប់​យើង​បាន​ស្ថាបនា​ស្ពាន​មិត្តភាព​នេះ​រួច​នឹង​សាកល្បង​ឲ្យ​ដំណើរការ​រថភ្លើង​ផ្លូវ​ខ្លី​ឆ្លងកាត់​ពី​ក្រុង​សិរី​សោ​ភ​ណ័​ខេត្តបន្ទាយមានជ័យ​និង​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​ ពាក់​ព​ន្ធ័​និង​ការបើក​សម្ភោ​ធ​ស្ថាបនា​ស្ពាន​រថភ្លើង​កម្ពុជា​ថៃ​នេះ​ប្រជាពលរដ្ឋ​រវាង​ប្រទេស​ទាំងពីរ​បាន​សម្តែង​នូវ​ការសប្បាយ​ចិត្ត​ខណៈ​ពួកគេ​បានឃើញ​សមិទ្ធផល​ដែល​នឹង​ផុស​ឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ជាក់​ជាមិនខាន ។​

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ខ្លះ​និយាយថា​ថ្ងៃក្រោយ​កូនចៅ​របស់​ពួកគេ​នឹង​កាត់បន្ថយ​ការចំណាយ​លើ​សេវា​ជិះ​រថយន្តក្រុង​ទៀតហើយ​ជាមួយគ្នានេះដែរ ពលរដ្ឋ​ខ្លះទៀត​ក៏​សង្ឃឹមថា​គេ​នឹង​បាន​ដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំងពីរ​បាន​ដោយ​ងាយ​ហើយ​ពួកគេ​នឹង​ធើ្វ​ដំណើរ​ដ៏​វែងឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​រា​ធានី​បឹងកក​បាន​ផងដែរ ។ បើទោះជា​មានការ​សង្ឃឹម​សំណាក់​ប្រជាពលរដ្ឋរ​នៃ​ប្រទេស​ទាំងពីរ​ថា​នឹង​បាន​ធើ្វ​ដំណើរ​លើ​ដង​វិថី​ផ្លូវដែក​ដ៏​វែងឆ្ងាយ​នេះ​ក៏ដោយចុះ​សម្រាប់​ផ្លូវ​រថភ្លើង​ខាង​កម្ពុជា​វិញ​ហាក់​ទៅ​មិន​ដល់​ថយក្រោយ​មិន​រួច​នៅឡើយ​ទេ ចំណែក​ផ្លូវដែក​ខាង​ភាគី​ថៃ​វិញ​គឺ​បាន​ដំណើរការ​រួចរាល់​អស់​ទៅហើយ នៅឡើយ​តែ​ខាង​កម្ពុជា ដែល​ជាប់ជំពាក់​និង​អំពើពុករលួយ លើ​បញ្ហា​ដោះស្រាយ​ផលប៉ះពាល់​អ្នក​ដែល​រស់នៅ​លើដី​ចំណីផ្លូវ​រថភ្លើង​នោះ ។