ប៉េអឹមលើផ្ទៃប្រទេសម្នាក់ រងការចោទប្រកាន់ពីករណីយ៍បាញ់ប្រជាពលរដ្ឋ ក្នុងខណៈចុះបង្រ្កាប បទល្មើសព្រៃឈើ នៅស្រុកស្នួលខេត្តក្រចេះ

0

ខេត្តក្រចេះ៖    នៅវេលាម៉ោងប្រមាណជា ១២និង៣០នាទីរំលង​អាធ្រាត​ឈាន​ចូលថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០១៤  ប្រជាពលរដ្ឋនៅឃុំស្វាយជ្រះ  ស្រុកស្នួល  ខេត្តក្រចេះ  ​បានភ្ញាក់ផ្អើល ​ដោយលឺ​ស្នូរកាំភ្លើងផ្ទុះបំពងនាកណ្តាលរាត្រី​ដែលត្រូ​វ​បាន​គេដឹងថា ជាការប៉ះទង្គិចគ្នា រវាង​សមត្ថកិច្ច

ជាមួយក្រុមអ្នក​កាងឈ្មួញ​ដឹកជញ្ជូន​ព្រៃឈើ  ខណៈដែលសមត្ថកិច្ចចំរុះ ដឹកនាំដោយលោក ទី សុវិន​ថាល់ ព្រះរាជ​អាជ្ញា​អម​សាលាដំបូងខេត្តក្រចេះ  កំពុងចុះ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ នៅក្នុងភូមិសាស្ត្រ ស្រុកស្នួលខេត្តក្រចេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ការផ្ទុះអាវុធនេះ បណ្ដាលឲ្យស្រ្តីម្នាក់ ដែល​ទើប​នឹងឆ្លងទន្លេបានប្រហែលជា ពីរខែ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន ពីរកន្លែង  ១កន្លែងនៅកំភួនដៃខាងស្ដាំ មួយគ្រាប់ និងកន្លែងទី២ នៅចំណុច ស្មាខាងឆ្វេង១គ្រាប់  បច្ចុប្បន្ន ស្ត្រីដែលទទួលរងរបួស ក្នុងការបាញ់បោះ​នេះ​ ត្រូវបានក្រុមគ្រួសារ យកទៅសំរាកនៅមន្ទីរពេទ្យបង្អែក  ខេត្តក្រចេះ។

20140725_113836

 

 

20140725_113629

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា៖  នេះជាការផ្ទុះ​អាវុធរបស់មន្ត្រី​ប៉េអឹម​ផ្ទៃប្រទេសម្នាក់  ឈ្មោះ ហ៊ាង  ធារ៉ា ដែលទើបតែ​ផ្លាស់​មក​កាន់​ខេត្តក្រចេះ ​ក្នុងគ្រាចុះអនុវត្ត ការបង្ក្រាបបទល្មើសព្រៃឈើ ក្រោម​ការដឹកនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ។

20140725_113634

 

20140725_113656

ទោះជាយ៉ាងណាក៏ដោយ លោក ទី សុវិន​ថាល់ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូងខេត្តក្រចេះ បានប្រាប់តាមទូរស័ព្ទថាៈ ការបង្កឲ្យមានគ្រោះដល់ប្រជាជន​នា​​ពេលនេះ មិនមែនជាការផ្ទុះអាវុធរបស់សមត្ថកិច្ចនោះទេ ព្រោះពេលចុះ​បង្ក្រាបការដឹកជញ្ជូនឈើនាពេលនេះ សមត្ថកិច្ចបានប៉ះទង្គិចជាមួយ​ក្រុម​ល្មើស ដែលឈរកាងឈ្មួញដឹកជញ្ជូនព្រៃឈើ កាលពីរំលងអាធ្រាត្រ​ឈាន​ចូល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ៕