មេ​អ​.​ហ​ក្រុង​ប៉ោយប៉ែត​ថ្មី​ចូលកាន់​តំណែង​បន្ទាប់ពី​មេ​ចាស់​ស្លាប់​

0

​បន្ទាយមានជ័យ​: មេបញ្ជាការ​ថ្មី​នៃ​អ​.​ហ​ក្រុង​ប៉ោយប៉ែត​បាន​ចូលកាន់​តំណែង​ហើយ​កាលពី​ថ្ងៃទី​២៤ កក្កដា ជំនួស​កៅអី​ទំនេរ​ជាង​កន្លះ​ខែ​មកនេះ​។​ លោក​អនុសេនីយ៍ឯក ជា ដា ជា​អតីត​មេបញ្ជាការរង​កង​រាជ​អាវុធ​ស្រុក​អូរជ្រៅ​តាំងពី​បង្កើត​ស្រុក​នេះ រួច​ដល់​បំបែក​ជា​ក្រុង​ប៉ោយប៉ែត​photo2ផង ស្រុក​អូរជ្រៅ​ផង​នោះ បាន​ឡើងជា​មេញ្ជា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ហើយ​នៅ​ថ្ងៃទី ២៤ កក្កដា ឆ្នាំ​២០១៤​នេះ​។​ កន្លងមក​គេ​បាន​ស្គាល់​លោក​នៅ​មើល​ដីធ្លី នៅ​បន្ទាយមានជ័យ អោយ លោក​ប៉ោ វ​ណ្ណះ មេបញ្ជាការ​អ​.​ហ​ខេត្តបាត់ដំបង​ផងដែរ​។​ លោក​បេ្ត​ជ្ញា​ចិត្ត​ពង្រីង​សាមគ្គីភាព ឯកភាព មិន​រើសអើង និង​ទទួលខុសត្រូវ​ចំពោះ​តួនាទី ភារកិច្ច​ព្រមទាំង​បម្រើ​ពលរដ្ឋ​។​photo3

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រំ​លី​ក​ទុក្ខ​សោកស្តាយ មេ​អ​.​ហ​ក្រុង​ចាស់ លោក ហម ម៉ុ​ត បាន​ស្លាប់​កាលពី​ថ្ងៃទី ៨ កក្កដា ២០១៤​កន្លងមក​។​ហើយ​បាន​រំ​លី​ក​ស្នាដៃ​បន្សល់ទុក​។​ លោក​មេបញ្ជាការ​ក៏​ផ្តាំផ្ញើ​ដល់ លោក ជា ដា មេ​ថ្មី​ត្រូវ​ធានា​អនុវត្តតាម​ពាក្យសំដី​ប្តេជ្ញា​របស់ខ្លួន ពិសេស​ត្រូវ​"​ធ្វើជា​មេមាន់​ចេះ​ការពារ​កូន ហើយ​ត្រូវ​បណ្តើរកូន​មាន់ "​។ ហើយ​ចៀសវាង​អោយបាន​នូវ​អគតិ ប្រកាន់​បក្ខពួក​៕​photo4