លោក វង្ស សាំងសំរិត នាយសង្កាត់ រដ្ឋបាលព្រៃឈើជីក្រែងប្រជាពលរដ្ឋសង្ស័យថាបើកភ្លើខៀវឲ្យមានការដឹកជញ្ជូនឈើមូលខុសច្បាប់ចូលភូមិខ្លាឃ្មុំ

0

ដោយអ៊ុក ផ្លុង
សៀមរាប ÷ ការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាង អណាធិបតេយ្យ ចូលទៅ សិប្បកម្ម ភូមិ ខ្លាឃ្មុំ ឃុំ គោក ធ្លកក្រោម ស្រុក ជីក្រែង ខេត្ត សៀមរាប ។ដោយ សិប្បកម្ម ខ្លះ មានច្បាប់ និងសិប្បកម្ម ខ្លះ ទៀតគ្មានច្បាប់ បានយ៉ាងរលូន គ្មានការទប់ស្កាត់ និងបង្រ្កាបពីមន្ត្រី ជំនាញ់រដ្ឋបាលព្រៃឈើទាល់តែសោះ។ ជាក់ស្ដែង នៅថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ មាន គោយន្តកន្ត្រៃឈើដុំ ចំនួន បីគ្រឿង នៅចំណុច ភូមិ រូងថ្មី ឃុំ ល្វែងឬស្សី ស្រុក ជីក្រែង ខេត្ត សៀមរាប ដែលប្រជាពលរដ្ឋ អះអាងថាឈើដុំទាំងនេះមានគោលដៅដឹកចូលសិប្បកម្មភូមិខ្លាឃ្មុំ។ ពាក់ព័ន្ធករណីខាលើនេះអ្នកសារព័ត៌មាន បានទូរស័ព្ទ ទៅ លោក សូ ផល្លា នាយផ្នែកបាលព្រៃឈើ កំពង់ក្ដី ជាច្រើនដង ចូលហើយប៉ុន្តែគ្មានការឆ្លើយតបទាល់តែសោះ។ ដោយឡែកលោក វង្ស សាំងសំរិត បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទយ៉ាងខ្លីថា មិនបានទៅបង្រ្កាបទេព្រោះឈើ បានដឹកចូលជ្រកក្នុងផ្ទះគេហើយ។
ជាចុងក្រោយ ប្រជាពលរដ្ឋ សំណូមពរដល់ រដ្ឋមន្ត្រី ក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្ដម ឌិត ឌីណា និងប្រធានមន្ទីរ កសិកម្ម ខេត្តសៀមរាប លោក ទៀ គឹមសុទ្ធ មេត្តាដាស់តឿន នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងផង ឲ្យសហការជាមួយអ្នកសារព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងគោលបំណង ការពារធនធានធម្មជាតិ តាមតួនាទីរបស់ខ្នួន ប្រសើរ ជាង៕